RFA | សមត្ថកិច្ច​ឃាត់ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ | hot news

By , Comment
Share on Facebook Tweet on Twitter

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ណា​?​ចាប់ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សា​រ៉ា​យ នៅ​រសៀល​ថ្ងៃទី​៥ មេសា​។ នេះ​បើ​យោង តាម​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ថន ស័ក្កិដា។

លោក ថន ស័ក្កិដា បន្តថា សមត្ថកិច្ច​បាន​ចុះ​ចាប់​លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ តែម្ដង និង​ពុំ​បាន​បង្ហាញ​ដីកា​ច្បាស់លាស់​ទេ ដោយ​គ្រាន់តែ​អាន​ខ្លឹមសារ​ដីកា ១​បន្ទាត់ ហើយក៏​ចាប់​ក្រៀក​លោក កើត សារ៉ាយ ចូល​រថយន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែម្ដង។

លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ កាល​ពី​ឆ្នាំ​២០២០ ជាមួយ​យុវជន​ដទៃ​ទៀត ​ក្រោយ​ពួកគេ​បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ​...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments