RFA | បទវិភាគ៖ តើ​រដ្ឋបាល​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នឹង​បើក​សិទ្ធិ​សេរីភាព​វិញ​ដែរ​ឬទេ? | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ មន្ត្រី​រាជការ តែង​តែ​រំពឹង​ថា កម្ពុជា​នឹង​ផ្លាស់​មុខ​មាត់​ថ្មី នៅ​ក្រោយ​ពេល​មាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី គឺ​លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែ​មក​ទល់​ពេល​នេះ កម្ពុជា​ហាក់​បី​ដូច​ជា​គ្មាន​អ្វី​ខុស​ប្លែក​ពីមុន​ឡើយ។

ផ្ទុយទៅវិញ​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត​ មិន​ត្រឹម​តែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​មាន​សេចក្ដី​សុខ​​នោះ​ទេ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ភាព​ភ័យខ្លាច គ្មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដដែល។

តើ​មូលហេតុ​អ្វី​បាន​ជា​លោក ហ៊ុន ម៉ាណែត មិន​បើក​លំហ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​វិញ​បាន?

សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​គឺ​ជា​សិទ្ធិ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រួប​ មាន​តាំង​ពី​កំណើត។ ថ្វី​ត្បិត​តែ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​បែប​នេះ​ក្ដី តែ​ការ​អនុវត្ត​ជាក់​ស្ដែង រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​នោះ​ទេ។

សិទ្ធិ​សេរីភាព​ដែល​រដ្ឋាភិបាល​រឹតត្បិត​នោះ មាន​ដូច​ជា សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ជួបជុំ សិទ្ធិ​សារព័ត៌មាន​ សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ជាដើម។

សិទ្ធិ​សេរីភាព​ទាំង​នេះ ត្រូវ​បាន​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បង្កើន​ការ​រឹតត្បិត​តាំង ពី​ឆ្នាំ២០១៧ មក នៅ​ក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ គិត​ចាប់​ពី​ពេល​នោះ​មក សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ត្រូវ​បាន​របប​ឯក​បក្ស​ដក​ហូត​សឹង​បាត់បង់​ទាំង​ស្រុង​តែ​ម្ដង។

លើស​ពី​នេះ​ទៀត សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​គណបក្ស​ប្រឆាំង ក៏​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ដែរ។ មក​ដល់​ខែ​កក្កដា​ ដែល​ជា​ព្រឹត្តិការណ៍​ធំ​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​នយោបាយ​នៅ​កម្ពុជា គឺ​ការ​ផ្ទេរ​អំណាច​បន្ត​ពូជ​ នៅ​ក្រោយ​ ការ​បោះឆ្នោត​ថ្ងៃ​ទី២៣ កក្កដា​ឆ្នាំ២០២៣។

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) បាន​ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ នេះ​ថា អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បំបិទ​សេរីភាព​បញ្ចេញ​មតិ និង​សារព័ត៌មាន​ដើម្បី​សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​ឱ្យ​កូន។

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) បាន​ចេញ​របាយការណ៍ ដែល​មាន​ចំណងជើង​ថា «អំណាច​បែប​គាប​សង្កត់ នៃ​បញ្ញា​សិប្ប​និមិត្ត» (The Repressive Power of Artificial Intelligence)។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​រក​ឃើញ​ថា នៅ​មុន និង​អំឡុង​ពេល​បោះ​ឆ្នោត ក្រុម​មេ​ដឹកនាំ​កំពុង​កាន់​អំណាច​ជា​ច្រើន រួម​ទាំង​មេ​ដឹកនាំ​កម្ពុជា​ផង បាន​ធ្វើ​ឱ្យ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ​មួយ​ភាគ​ធំ​ក្លាយ​ជា​បទឧក្រិដ្ឋ។ ការ​ធ្វើ​ដូច្នេះ​ ដើម្បី​រាំង​ខ្ទប់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​អាន​គេហទំព័រ​ព័ត៌មាន​ឯករាជ្យ និង​បាន​ដាក់​ការគ្រប់គ្រង​ផ្សេងទៀត​លើ​លំហូរ​ព័ត៌មាន ដើម្បី​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​ពួក​គេ។

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក គូស​បញ្ជាក់​ថា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត នា​ខែ​កក្កដា ឆ្នាំ២០២៣ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ​ អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក និង​បែង​ចែក​អំណាច​ទៅ​ឲ្យ​កូនចៅ​របស់​មន្ត្រី​ចាស់ៗ ដែល​ជា​បក្ខពួក​របស់​លោក។ លោក​ហ៊ុន សែន បាន​សម្រេច​ផែនការ​នេះ ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​បិទ​ខ្ទប់ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មាន​ក្ដី​សង្ឃឹម​ថា កម្ពុជា​មាន​មេ​ដឹកនាំ​ថ្មី ដែល​ជា​ក្រុម​មនុស្ស​វ័យក្មេង ទោះបីជា​មេដឹកនាំ​ទាំងនោះ​ កើត​ចេញពី​អតីត​កូនៗ របស់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ក្ដី ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មាន​ក្ដី​រំពឹង​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​អាច​បន្ធូរ​បន្ថយ​ស្ថានការណ៍​នយោបាយ និង​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​វិញ។ ក៏ប៉ុន្តែ​អ្វីៗ មិន​ដូច​ការ​គិត​ និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ឡើយ។

រដ្ឋាភិបាល​ដែល​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ ហាក់​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ។ បញ្ហា​ជាច្រើន​នៅតែ​ចាក់​ស្រេះ​នៅ​ក្នុង​សង្គម​ដដែល​ ជា​ពិសេស​បញ្ហា​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជា​ដើម។ ទោះ​ជា​សិទ្ធ​ទាំង​នេះ ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​គ្មាន​សិទ្ធិ​បញ្ចេញមតិ​ដោយសេរី​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នេះ​ដែរ។

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ បាន​ចែង​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន រួម​មាន សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​រស់រាន​មាន​ជីវិត សេរីភាព​និង​សន្តិ សុខ​ផ្ទាល់ខ្លួន សិទ្ធិ​បោះឆ្នោត និង​ឈរ​ឲ្យ​គេ​បោះ​ឆ្នោត សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ សិទ្ធិ​ធ្វើបាតុកម្ម និង​កូដកម្ម​ដោយសន្តិវិធី សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ សិទ្ធិ​ទទួល និង​ផ្ដល់​ព័ត៌មាន​ និង​សិទ្ធិ​ជា​ច្រើន​ទៀត។

ទោះបីជា​រដ្ឋធម្មនុញ្ញ​បាន​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​រួប​បែប​នេះ​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នេះ ហាក់​ធ្វើ​មិន​ដឹង មិន​ឮ​ ដោះស្រាយ​ដដែល។ ជាពិសេស សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ និង​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម។

លើស​នេះ​ទៀត អ្វី​ដែល​សាធារណជន​សង្ឃឹម​ដែរ​នោះ គឺ​រដ្ឋាភិបាល​ថ្មី​នេះ អាច​នឹង​បើក​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ធ្វើសកម្មភាព​នយោបាយ​បាន​ពេញ​លេញ​វិញ។ ផ្ទុយទៅវិញ​គណបក្ស​ភ្លើង​ទៀន ដែល​គេ​មើល​ឃើញ​ថា ជា​គណបក្ស​ប្រឆាំង​តែមួយ​គត់​នោះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​បិទ​មិនឲ្យ​ចូល​រួម​ធ្វើ​នយោបាយ​វិញ​ដែរ។

ជាក់​ស្ដែង​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​សំណើ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើសុំ​ចេញ​លិខិត​ច្បាប់​ដើម​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាដើម។

មក​ទល់​ពេល​នេះ គណបក្ស​ភ្លើង​ទៀន​មាន​សង្ឃឹម​តិច​ណាស់​ថា តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) នឹង​អាច​ឲ្យ​គណបក្ស​ប្រឆាំង​នេះ ដាក់​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។

តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត នេះ មិន​ព្រម​បើក​សិទ្ធិ​ឲ្យ​គណបក្ស​ប្រឆាំង និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឡើងវិញ?​

ពាក្យ​សេរីភាព និង​សន្តិភាព ត្រូវ​បាន​រដ្ឋាភិបាល ឪ (ហ៊ុន សែន) និង កូន (ហ៊ុន ម៉ាណែត) យក​មក​បិទបាំង​ ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​មហាជន។ បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​ និង​ លោក ហ៊ុន ម៉ាណែត នេះ​ថា ជា​ប្រជាធិបតេយ្យ​ផ្នូរ​ខ្មោច។

លោក សម រង្ស៊ី៖ «បញ្ហា​ពន្ធដារ​សូម​ពិនិត្យ​មើល​ បញ្ហា​ពន្ធដារ​ហេតុអ្វី​បាន​ជា​ផ្ទុះ? យើង​ដូច​ជា​មិន​ទាន់​ធ្វើ​អី​ទេ​ ដូច​ជា​និយាយ​ច្រើន។ ឥឡូវ​នេះ​បញ្ហា​ដូច​ផ្ទុះ​ហើយ គ្នា​ខំ​បោះ​ឆ្នោត​ឲ្យ ខំ​បង្កើន​ពន្ធដារ​ឯណា​ទៅវិញ​។ យើង​ប្រញាប់​និយាយ​ពេក​ទេ​ដឹង

ជា​សរុប​សេចក្ដី​ទៅ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នឹង​មិន​បើក​លំហ​សេរីភាព ជូន​ប្រជាពលរដ្ឋ​វិញ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។

មាន​ទឡ្ហីករណ៍​មួយ​ចំនួន ដែល​លោក ហ៊ុន ម៉ាណែត មិន​បើក​លំហ​សិទ្ធិ​សេរីភាព​វិញ​នេះ ដូចជា លោក ហ៊ុន សែន នៅតែ​មាន​ឥទ្ធិពល​កាច់​ចង្កូត​រដ្ឋបាល​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដដែល។

ជាក់​ស្ដែង ដូចជា ប្រជាពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល​ប្រតិកម្ម​និង​ការ​ប្រមូល​ពន្ធ​កាល​ពី​ពេលថ្មីៗនេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន​ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឡើយ។ លោក ហ៊ុន សែន​ ចេញ​មុខ​មក​អា​កាត់​។ ហើយ​លោក​បាន​ចេញ​សារ​សំឡេង​អន្តរាគមន៍​ភ្លាមៗ ជា​ដើម៖ «»

លើស​ពី​នេះ​ទៀត ទាំង​លោក ហ៊ុន សែន និង​ លោក ហ៊ុន ម៉ាណែត តាមមើល​ទៅ​ទំនង​ជា មិន​ទុកចិត្ត​ខ្លួន​ឯង ក្នុង​ការ​បើក​សិទ្ធិ​សេរីភាព​វិញ​នេះ។ បញ្ហា​នេះ​ទំនង​ជា​ឪពុក និង​កូន​នេះ​ គិត​ថា​ ប្រសិន​ជា​បើក​លំហ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​នោះ​ នឹង​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ ដល់​អំណាច​ត្រកូល​ហ៊ុន​ជា​មិនខាន​។ ដោយសារ​តែ​ពួកគេ​បាន​ដឹង​ច្បាស់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​នេះ​ បាន​សាង​កំហុស​ជាច្រើន ជាពិសេស ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ការ​ឈឺ​ចាប់ បាត់​បង់ ដីធ្លី លំនៅ​ឋាន ជាប់​គុក​ច្រវាក់ បាញ់​សម្លាប់​ឥត​ត្រា​ប្រណី​ជា​ដើម។ ដូចជា​ករណី​ឃាតក​បាញ់សម្លាប់​លោក បណ្ឌិត កែម ឡី ជា​ឧទាហរណ៍​ស្រាប់។

បញ្ហា​នេ ​ទំនង​ជា​លោក ហ៊ុន ម៉ាណែត ដឹង​ច្បាស់​ថា បើសិនជា​បើក​លំហ​សេរីភាព​ប្រជាពលរដ្ឋ​ និង​សិទ្ធិ​សេរីភាព​ជួន​គណបក្ស​នយោបាយ​ប្រឆាំង​នោះ​ ប្រហែល​ជា​លោក​មិន​អាច​ដណ្ដើម​ជ័យជម្នះ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ឡើយ។

ដោយសារ​តែ​បញ្ហា​នេះ​ហើយ ទើប​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ខែកក្កដា ឆ្នាំ២០២៣ កន្លង​មក ទប់ស្កាត់​គណបក្ស​ប្រឆាំង​ជា​មុន​សិន ទើប​លោក​រៀបចំ​ការ​បោះឆ្នោត ដោយ​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​ប្រហាក់​ប្រហែល​គ្នា។ ទីបំផុត លោក ហ៊ុន សែន បាន​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់។ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​នេះ​ហើយ​ ទើប​លោក​ហ៊ាន​លើក​ទង់​ជ័យ ឬ​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដោយ​គ្មាន​ឧបសគ្គ​អ្វី​រាំង​ខ្ទប់​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments