មន្ត្រីសេតវិមាននិងពួកគណបក្សប្រជាធិបតេយ្យកំពូលៗមានគម្រោងជួបគ្នាម្តងទៀតនៅថ្ងៃពុធនេះដើម្បីព្យាយាមសម្រេចឲ្យបានកិច្ចព្រមព្រៀងគ្នាស្តីពីកញ្ចប់ជំនួយថ្មីក្នុងគ្រាមេរោគកូរ៉ូណានៅចុងសប្តាហ៍នេះ។ លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយបន្ទាប់ពីការចរចាអស់រយៈពេល៩០នាទីកាលពីថ្ងៃអង្គារថា គោលបំណងគឺបញ្ចប់សំណើក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីអនុញ្ញាតឲ្យបោះឆ្នោតនៅក្នុងសភានៅសប្តាហ៍ក្រោយ។ នៅថ្ងៃពុធនេះ គឺជាថ្ងៃទី៣នៃការពិភាក្សាជាប់ៗគ្នារវាងលោក Mnuchin លោក Mark Meadows នាយកខុទ្ទកាល័យរបស់សេតវិមាន លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ និងលោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា។ លោក Schumer បាននិយាយបន្ទាប់ពីជំនួបកាលពីថ្ងៃអង្គារថា «យើងប្រាកដបានពិភាក្សាបញ្ហាម្តងមួយៗ ដោយមានការជឿនលឿនទៅមុខ។ ពួកគេបានធ្វើសម្បទានខ្លះដែលយើងអបអរ។ យើងបានធ្វើសម្បទានខ្លះដែរដែលពួកគេបានអបអរ។ យើងនៅមិនទាន់យល់ស្របគ្នាលើបញ្ហាសំខាន់ៗជាច្រើន ក៏ប៉ុន្តែយើងនឹងបន្តឲ្យទៅដល់គោលដៅនោះ»។ លោក Meadows នាយកខុទ្ទកាល័យសេតវិមានបានហៅជំនួបកាលពីថ្ងៃអង្គារថា «ប្រហែលជាជំនួបប្រកបដោយផ្លែផ្កាបំផុតដែលយើងមាន»។ ភាគីទាំង២ បានខ្វែងគំនិតគ្នាអំពីទំហំនៃកញ្ចប់សំណើជំនួយ។ គណបក្សប្រជាធិបតេយ្យចង់ឲ្យមានការចំណាយចំនួន៣,៤លានលានដុល្លារ ហើយពួកគណបក្សសាធារណរដ្ឋចង់កម្រិតការចំណាយត្រឹម១លានលានដុល្លារ។ បញ្ហាដែលត្រូវពិភាក្សាគឺការជួយពួកអ្នកជួលផ្ទះបញ្ចៀសការដេញចេញពីផ្ទះ ជំនួយដល់ប៉ុស្តិ៍ប្រៃសណីយ៍និងដោះស្រាយការផ្តល់ប្រាក់ជូនអ្នកគ្មានការងារធ្វើចំនួន៦រយដុល្លារដែលបានផុតកំណត់កាលពីសប្តាហ៍មុន៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
សេតវិមាននិងគណបក្សប្រជាធិបតេយ្យមានគោលបំណងឲ្យមានកិច្ចព្រមព្រៀងជំនួយគ្រាមានមេរោគកូរ៉ូណានៅចុងសប្តាហ៍នេះ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments