យុវតី យិន ម៉ាណា ដែលបើករថយន្តបុកនិស្សិតស្រីម្នាក់បណ្ដាលឱ្យស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនា បន្ទាប់ពីចូលខ្លួនដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។
នេះបើយោងតាមការបញ្ជាក់ប្រាប់របស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ដល់កាសែតក្នុងស្រុក។
កាលពីថ្ងៃទី២៦ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយរថយន្តRang Rover បើកទៅបុកនិស្សិតស្រីម្នាក់ឈ្មោះ ឌុំ រីដា វ័យ ២២ឆ្នាំ ស្លាប់ភ្លាមៗ ខណៈនាងកំពុងជិះម៉ូតូ។ ជនរងគ្រោះគឺជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ ផារ៉ាហ្គន និងធ្លាប់ជាសិស្សពូកែអក្សរសាស្ត្រខ្មែរទូទាំងប្រទេស។ ជនរងគ្រោះមានទីលំនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ....
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments