RFA | អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ ២៧នាក់ ​ភាគ​ច្រើន​ជា​កុមារ និង​មនុស្ស​ចាស់​មក​កម្ពុជា​វិញ | hot news

By , Comment
Share on Facebook Tweet on Twitter

អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ ២៧នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ និង​មនុស្ស​ចាស់​មក​កម្ពុជា​វិញ ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់។ អគ្គនាយកដ្ឋាន​ប្រវេសន៍​ឲ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ខ្លួន កាល​ពី​ថ្ងៃ​ទី២៧ កុម្ភៈ​ថា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ពី​ភាគី​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​ចំនួន ១៨គ្រួសារ ដែល​មាន​មនុស្ស ២៧នាក់ ស្រី ១៩នាក់។ ក្នុង​នោះ​មាន​មនុស្ស​ចាស់​ចំនួន ១២នាក់ និង​ក្មេង ១៥នាក់ ស្រី ៨នាក់។ ក្រោយ​ពី​ប្រគល់​ទទួល​ហើយ សមត្ថកិច្ច​បាន​អប់រំ រួច​ហើយ​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ។

ដូច​គ្នា​នេះ​ដែរ ខាង​អាជ្ញាធរ​ថៃ​កាល​ពី​ថ្ងៃ​ទី២៦ កុម្ភៈ ក៏​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ជា​យុវជន​ពេញ​កម្លាំង​ធ្វើការ​ចំនួន ៣៤នាក់ មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​បាន​ផាកាត ខេត្ត​ចន្ទបូរី មិន​ប្រថាប់​ត្រា​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស។ អគ្គនាយកដ្ឋាន​ប្រវេសន៍​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​បាន​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ប្រទេស​ថៃ ព្រោះ​ពលរដ្ឋ​ទាំង​អស់​នោះ មាន​គោល​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី មូលហេតុ​ដោយសារ​មាន​ភេរវកម្ម និង​អសន្តិសុខ នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

 

សមត្ថកិច្ច​កម្ពុជា​បញ្ជាក់​ថា មិន​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ទេ តែ​ការ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ថៃ នោះ​ជា​សិទ្ធិ​របស់​សមត្ថកិច្ច​ថៃ៕

សូម​រង់ចាំ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​នៅ​ក្នុង​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments