RFA | តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​២​រូប​ដែល​រង​ការ​ចោទ​ថា​ក្លែង​សំបុត្រ​កំណើត | hot news

By , Comment
Share on Facebook Tweet on Twitter

សាលាដំបូង​ខេត្ត​ស្វាយរៀង​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់ នៅ​ថ្ងៃ​ទី១៩ ឧសភា បន្ទាប់​ពី​ពួកគេ​អនុវត្ត​ទោស​គ្រប់​ចំនួន ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​ក្លែង​លិខិត​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ស្វាយរៀង លោក គង់ សភា ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក លោក​និង​អ្នក​គាំទ្រ​មួយ​ចំនួន កំពុង​នៅ​មុខ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ដើម្បី​ចាំ​ទទួល​សកម្មជន​ទាំង​ពីរ​នាក់ ដែល​មន្ត្រី​ពន្ធនាគារ​កំពុង​រៀបចំ​ឯកសារ​ឲ្យ​ពួកគេ​ចេញ​ពី​ពន្ធនាគារ។

សមាជិក​ក្រុមប្រឹក្សា​​ក្រុង​បាវិត​មក​ពី​គណបក្ស​សម រង្ស៊ី លោក នង សារិទ្ធ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក សុខ សំអ៊ាន ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨ខែ និង​ពិន័យ​ប្រាក់​២លាន​រៀល​ក្នុង​ម្នាក់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៧។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ការ​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​របស់​អ្នក​ភូមិ​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ប្ដូរ​​ត្រង់​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​វៀតណាម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments