RFA | ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ហៅ​ពលរដ្ឋ​​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​​​តវ៉ា | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ​រស់​នៅ​អម​​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ចោទ​ប្រកាន់​​មន្ត្រី​ប៉ូលិស​ក្រុង​នេះ​ថា​ បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​តវ៉ា​នៅ​សាលា​ក្រុង​បន្ត​ទៀត។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា មាន​ពលរដ្ឋ​ចំនួន ១៤​នាក់ តំណាង​ជាង ៣០​គ្រួសារ​​ បាន​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយប៉ែត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​ បាន​ប្រតិកម្ម​នឹង​មន្ត្រី​ប៉ូលិស​ក្រុង​នេះ​ថា​ ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ​បង្ខំ​ឲ្យ​ពួកគាត់​ឈប់​​តវ៉ា​​ដោយ​​គ្មាន​ដំណោះ​ស្រាយ​គឺ​មិន​​​អាច​ទទួល​យក​បាន​ឡើយ។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា មន្ត្រី​ប៉ូលិស​នៃ​​អធិការដ្ឋាន​នគរបាល​ក្រុង​មួយ​នេះ បាន​ហៅ​ពួកគាត់​ទៅ​ជួប​នៅ​អធិការដ្ឋាន​ក្រុង ដោយ​បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិត​ស្នាម​មេដៃ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​៣​​ ដើម្បី​ឲ្យ​​ឈប់​តវ៉ា​នៅ​មុខ​សាលា​ក្រុង​បន្ត​ទៀត។ លោក​អះអាង​ថា សមត្ថកិច្ច​បង្ខំ​ពួកគាត់​ឲ្យ​ឈប់​តវ៉ា​​នេះ ប្រៀប​បី​ដូច​សម្លាប់​ពួកគាត់​ទាំង​រស់ ពីព្រោះ​ពួកគាត់​ក្រីក្រ ហើយ​អាជ្ញាធរ​ក្រុង​មិន​ទាន់​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ឲ្យ​ពួកគាត់​នៅ​ឡើយ៖ «»។

អាស៊ីសេរី ពុំ​អាច​ទាក់​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​ចុច​បិទ​វិញ។

ចំណែក​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ មិន​អាច​ទាក់ទង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដោយ​ទូរស័ព្ទ​លោក​​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​កន្លង​ទៅ​លោក ម៉ែន សុភ័ណ​ មាន​ប្រសាសន៍​ថា ករណី​នេះ​អាជ្ញាធរ​ក្រុង​ផុត​តួនាទី​ដោះស្រាយ​ហើយ ពីព្រោះ​លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ក្រុម​អ្នក​តវ៉ា​ដាក់​ទៅ​អន្តរក្រសួង​រួច​មក​ហើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ឈប់​តវ៉ា គឺ​ផ្ទុយ​នឹង​ច្បាប់​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី ព្រោះ​ក្រុម​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដោយ​អហិង្សា៖ «»។

នេះ​ជា​លើក​ទី​៦៦​ហើយ ដែល​​ក្រុម​អ្នក​តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​សំណង​​ជូន​ពួក​គាត់​នោះ។ ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់​ពី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួប​​ដោះស្រាយ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ជិត ២​ម៉ោង។ ក្រុម​អ្នក​តវ៉ា​​អះអាង​ថា បើ​ទោះ​ជា​ប៉ូលិស​បង្ខំ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ច​សន្យា​ឈប់​តវ៉ា​ក៏ដោយ ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទេ​ ពួកគាត់​នឹង​តវ៉ា​សា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments