សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានកត់ត្រានូវចំនួនឆ្លងនៃជំងឺកូវីដ១៩ដ៏ខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមកដោយមានការឆ្លងជាង១សែន ១ម៉ឺន ៧ពាន់ករណីក្នុងរយៈពេលតែមួយថ្ងៃ។ ព័ត៌មានអំពីការកើនឡើងយ៉ាងឆាប់រហ័សនូវការឆ្លងវីរុសនោះនៅក្នុងសហរដ្ឋអាមេរិក កើតមានឡើងនៅពេលដែលពួកអ្នកបោះឆ្នោតរង់ចាំលទ្ធផលផ្តាច់ព្រ័តនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Mike DeWine អភិបាលរដ្ឋ Ohio បាននិយាយថា «វីរុសនោះ កំពុងដេញតាមយើងទាំងអស់គ្នា។ វីរុសនេះ មិនខ្វល់ថាតើយើងបោះឆ្នោតឲ្យលោកប្រធានាធិបតី Donald Trump ឬឲ្យលោក Joe Bidenទេ»។ វីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក កំពុងរាលដាលនៅទូទាំងប៉ែកខាងលិចនៃភូមិភាគកណ្តាល និងតំបន់វាលទំនាប Great Plains ដែលជាផ្នែកដ៏ធំមួយនៃភាគកណ្តាល និងខាងលិចសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក មានការឆ្លងជំងឺកូវីដ១៩ ជាង៩លាន ៦សែនករណីនៃចំនួនទាំងអស់របស់ពិភពលោកចំនួន៤៨លាន ៦សែនករណី។ វីរុសកូរ៉ូណា ក៏កំពុងរាលដាលនៅទូទាំងតំបន់អឺរ៉ុប។ ប្រទេសអង់គ្លេស បានចាប់ផ្តើមបិទសកម្មភាពសង្គមកាលពីថ្ងៃព្រហស្បតិ៍ចំនួន៤សប្តាហ៍។ ប្រទេសក្រិក នឹងចាប់ផ្តើមបិទសកម្មភាពសង្គមចំនួន៣សប្តាហ៍ ចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។ ប្រទេសដាណាម៉ាក បានប្រកាសថា ខ្លួន គ្រោងសម្លាប់សត្វសំពោចជាង១៥លានក្បាលនៅក្នុងការខំប្រឹងប្រែងដើម្បីបញ្ឈប់ការរាលដាលនៃការឆ្លងវីរុសកូរ៉ូណាមួយប្រភេទដែលត្រូវគេរកឃើញក្នុងសត្វសំពោចនេះ។ ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លងជាង៤ម៉ឺន ៧ពាន់ករណីថ្មី នៅថ្ងៃសុក្រនេះ។ ឥណ្ឌា ស្ថិតក្នុងលំដាប់ថ្នាក់លេខ២ក្រោយសហរដ្ឋអាមេរិក ដោយមានការឆ្លងចំនួន៨លាន ៤សែនករណី។ ប្រទេសប្រេហ្ស៊ីល ស្ថិតក្នុងលំដាប់ទី៣ ដោយមានការឆ្លងចំនួន៥លាន ៦សែនករណី៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
សហរដ្ឋអាមេរិក រាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំងបំផុត
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments