ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និយាយថា ទិន្នន័យដំបូងៗនៃការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនអាចមានប្រសិទ្ធភាព ៩០% ក្នុងការការពារជំងឺកូវីដ១៩ ដែលជាការបង្ហាញថាក្រុមហ៊ុននេះបានដំណើរការតាមគម្រោងរបស់ខ្លួន នៅចុងខែនេះ ដើម្បីដាក់ពាក្យសុំការអនុញ្ញាតពីអាជ្ញាធរអាមេរិក ឲ្យគេអាចប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងគ្រាសង្គ្រោះបន្ទាន់បាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទនេះ។ ការប្រកាសនៅថ្ងៃចន្ទនេះមិនមែនមានន័យថា វ៉ាក់សាំងប្រភេទនេះនឹងត្រូវផលិតចេញជារូបរាងក្នុងពេលឆាប់ៗនោះទេ។ នេះជាការវិភាគបណ្តោះអាសន្នដោយក្រុមប្រឹក្សាត្រួតពិនិត្យទិន្នន័យឯករាជ្យមួយ ដែលបានវិភាគទៅលើការសិក្សានៃអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន ៩៤ នាក់ ក្នុងចំណោមអ្នកចូលរួមសាកល្បងវ៉ាក់សាំងជិត ៤៤.០០០ នាក់ នៅក្នុងសហរដ្ឋអាមេរិកនិងក្នុងប្រទេសចំនួន ៥ ផ្សេងទៀត។ លោកវេជ្ជបណ្ឌិត Bill Gruber អនុប្រធានជាន់ខ្ពស់នៃការបង្កើតថ្នាំព្យាបាលថ្មីរបស់ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា «យើងកំពុងស្ថិតក្នុងជំហានមួយដែលអាចផ្តល់នូវក្តីសង្ឃឹមខ្លះៗ។ យើងមានការលើកទឹកចិត្តចំពោះលទ្ធផលដែលទទួលបាននេះ»។ ក្រុមហ៊ុនឱសថ Pfizer មិនបានបញ្ជាក់លម្អិតបន្ថែមទេ ដោយរំឭកថា អត្រាប្រសិទ្ធភាពដែលបង្ហាញនេះអាចមានការប្រែប្រួល ក្រោយការសិក្សាបានបញ្ចប់។ ជាទូទៅ ការបង្ហាញពីលទ្ធផលសិក្សាបឋមដូច្នេះជាករណីដែលកម្រកើតមាន។ វ៉ាក់សាំងសាកល្បងផលិតដោយក្រុមហ៊ុនអាមេរិក Pfizer ជាមួយក្រុមហ៊ុនដៃគូ BioNTech របស់អាល្លឺម៉ង់នេះ ស្ថិតនៅក្នុងចំណោមវ៉ាក់សាំងសាកល្បងប្រមាណ ១០ នៅជុំវិញពិភពលោក ដែលបានឈានចូលដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង៕ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
ក្រុមហ៊ុនអាមេរិក Pfizer ថាទិន្នន័យដំបូងៗបង្ហាញថាវ៉ាក់សាំងជំងឺកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាព
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments