RFA | លោក សុខ ទូច ព្រមាន​បណ្ដេញ​ជនជាតិ​វៀតណាម​ចេញ​ពី​កម្ពុជា បើ​វៀតណាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រមាន​បណ្ដេញ​ជនជាតិ​វៀតណាម​ចេញ​ពី​កម្ពុជា ប្រសិន​បើ​វៀតណាម​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត សុខ ទូច ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ពិភាក្សា ដែល​រៀបចំ​ដោយ​រាជបណ្ឌិត​សភា​កម្ពុជា ក្រោម​ប្រធាន​បទ ស្ថានការណ៍​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា នៅ​ព្រឹក​ថ្ងៃ​ទី៣០ មេសា។

បណ្ឌិត សុខ ទូច៖ «វៀតណាម​កុំ​ផ្លុំ​ផ្សែង​ដាក់​កម្ពុជា។ អ្នក​ឯង​ផ្លុំ​ផ្សែង​បាន​តិច​ណាស់។ បើ​កម្ពុជា​ធ្វើ​វិញ គឺ​មាន ៥ចំណុច ឱ្យ​អ្នក​ឯង​ត្រូវ​ចាំ​ប្រវត្តិ​សាស្ត្រ អ្នក​ឯង​បាន​រួបរួម​គ្នា ក៏​ខ្មែរ​ឱ្យ​ដែរ។ ៥ចំណុច​នេះ ទី១ ខ្មែរ​កម្ពុជា​ក្រោម អត់​ចង់​រំលឹក​ប្រវត្តិ​សាស្ត្រ។ ទី២ ប្រជាជន​របស់​អ្នក​ឯង​ជុះ​អាចម៍ នៅ​លើ​ទឹក​ខ្មែរ​ច្រើន​ណាស់ រាប់​លាន​នាក់។ ប្រជាជន​ខ្មែរ​នៅ​កូរ៉េ នៅ​ថៃ ប្រមាណ ៦ម៉ឺន​នាក់​ទេ តែ​បើ​គេ​ឱ្យ​មក​វិញ ក៏​ពិបាក​ដែរ តែ​ប្រជាជន​របស់​អ្នក​ឯង​រាប់​លាន់​នាក់»

នេះ​ជា​លើក​ទី១ ហើយ ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ថ្លែង​គំរាម​បណ្ដេញ​ជន​អន្តោ​ប្រវេសន៍​ចេញ​ពី​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

បណ្ឌិត សុខ ទូច ថ្លែង​គំរាម​ជនជាតិ​វៀតណាម​ចេញ​ពី​កម្ពុជា​នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​វៀតណាម មិន​គាំទ្រ​គម្រោង​សាងសង់​ព្រែក​ជីក ហ្វូណន​តេជោ​របស់​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋាភិបាល​វៀតណាម​ អះអាង​ថា ព្រែក​ជីក​នេះ គឺ​ជួយ​សម្រួល​ឲ្យ​មាន​វត្តមាន​យោធា​ចិន នៅ​លើ​ទឹកដី​កម្ពុជា​កាន់​តែ​ជ្រៅ។ រីឯ​អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ ក៏​ប្រកាស​ជំហរ​បោះ​ជំហាន​ទៅ​មុខ លើ​គម្រោង​សាងសង់​ព្រែក​ជីក ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន​នេះ​ដែរ។

លោក ហ៊ុន សែន ថ្លែង​ហាក់​សំដៅ​ទៅ​វៀតណាម​ថា លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ដុត​ផ្ទះ​របស់​លោក ដើម្បី​ចម្អិន​ពងមាន់​ខ្លួន​ឯង​ឡើយ។

អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ធ្លាប់​បាន​អះអាង​នៅ​ឆ្នាំ២០១៧ ថា ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា​ច្រើន​ជាង​គេ គឺ​ជនជាតិ​វៀតណាម។ លោក​អះអាង​ទៀត​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​ជាង ២០ម៉ឺន​នាក់ គឺ​ជនជាតិ​វៀតណាម​ច្រើន​ជាង​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments