ស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីភ្ជង់កាំភ្លើងគំរាមបាញ់ជនជាតិចិនដូចគ្នា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានក្នុងស្រុកថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានជនជាតិចិនម្នាក់ បានប្ដឹងប៉ូលិសខេត្តព្រះសីហនុ ថាមានជនជាតិចិន ៤នាក់ ជិះរថយន្ត ១គ្រឿង ដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា។
សមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន ៤នាក់ នៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងរកឃើញកាំភ្លើងខ្លី ០២ដើម ម៉ាករ៉ូឡូ (ROLO S&W 357 MAGNUM) មានគ្រាប់ចំនួន ៦គ្រាប់ និងម៉ាក ស៊ីហ្សី ៧៥ (CZ75) ប្រភេទ ៩mm មានគ្រាប់ចំនួន ៣១គ្រាប់ ក្នុងរថយន្តម៉ាកឡិកស៊ីស (Lexus) នៅកម្រាលជើងកៅអីផ្នែកខាងក្រោយ។ សមត្ថកិច្ចខេត្តកំពុងចាត់វិធានការលើករណីតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments