ព្រះសង្ឃគង់នៅវត្តចម្ការខ្សាច់ ខណ្ឌដង្កោ រាជធានីភ្នំពេញ អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមបុណ្យឆ្លងសមិទ្ធផល ដោយហែក្បួនទៅកាន់វត្តខេមរៈរាជការាម ហៅវត្តប៉ាក់ណាម ដែលស្ថិតនៅក្នុងឃុំព្រែកជ្រៃ ខេត្តកណ្ដាល ជាប់ព្រំដែនកម្ពុជា វៀតណាម នៅថ្ងៃអាទិត្យទី២៤ ខែមិថុនា ខាងមុខ។
ព្រះភិក្ខុសង្ឃ យិន រតនសុធាវី ព្រះគ្រូសូត្រស្ដាំ វត្តចម្ការខ្សាច់ មានថេរដីកាថា ការហែពិធីបុណ្យនេះ នឹងចាប់ផ្ដើម នៅវេលាម៉ោង៤ព្រឹកទៀបភ្លឺ ដោយជួបជុំគ្នានៅវត្តចម្ការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយតម្លៃឡាន ក្នុងម្នាក់ៗចំនួន ២ម៉ឺន ៥ពាន់រៀល។ វត្តខេមររាជការាម ហៅវត្តប៉ាក់ណាម ស្ថិតនៅក្នុង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាវត្តក្រីក្រជាទីបំផុត។
ព្រះភិក្ខុសង្ឃ យិន រតនសុធាវី ស្នើឲ្យពុទ្ធបរិស័ទទាំងអស់ ត្រៀមទេយ្យវត្ថុ សម្រាប់រាប់បាត្រប្រគេនព្រះសង្ឃ និងខ្ចប់ម្ហូបអាហារសម្រាប់ពិសារៀងៗខ្លួនផង។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងព្រះភិក្ខុសង្ឃ យិន រតនសុធាវី តាមទូរស័ព្ទ ០១២ ៨៨ ៦៤ ៩៩ / ០១០ ៨៨ ៦៤ ៩៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments