ដោយ ឡេង ម៉ាលី RFA 2017-06-12
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល និងយុវជនមាតាធម្មជាតិ បារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួន នៅពេលដែលនគរបាលមូលដ្ឋានសួររកអត្តសញ្ញាណជាបន្តបន្ទាប់។ អាជ្ញាធរអះអាងថា នោះជាការត្រួតពិនិត្យផ្នែករដ្ឋបាល ដើម្បីសុវត្ថិភាព។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិម្នាក់ឈ្មោះ ថុន រដ្ឋា អមដំណើរដោយអ្នកស្រុកស្អាងជាង ២០នាក់ ស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី១២ មិថុនា។ ការរកអន្តរាគមន៍នេះ គឺក្រោយពេលដែលនគរបាលមូលដ្ឋានស្រុកស្អាង ទៅសួររកអត្តសញ្ញាណប័ណ្ណរបស់លោកម្ដង កាលពីយប់ថ្ងៃទី១១ មិថុនា ម្ដង ហើយបន្តរកម្ដងទៀតនៅព្រឹកថ្ងៃទី១២ មិថុនា។
យុវជន ថុន រដ្ឋា ចាត់ទុកការសួររកបែបនេះជាការគំរាមកំហែងធ្ងន់ធ្ងរលើរូបលោក៖ «»។
ទាក់ទងការចោទប្រកាន់អំពីការគំរាមកំហែងនេះ ត្រូវបានអធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បដិសេធ ហើយឆ្លើយអះអាងថា នគរបាលមូលដ្ឋានបានល្បាតដើម្បីសន្តិសុខនៅភូមិកោះគ នោះ៖ «»។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានទៅស្នាក់នៅក្នុងភូមិកោះគ និងចូលរួមការតវ៉ារបស់អ្នកភូមិជាង ១០០នាក់ កាលពីព្រឹកថ្ងៃទី១១ មិថុនា ប្រឆាំងការបូមខ្សាច់នៅទីនោះ។
អ្នកភូមិកោះគ ជាម្ចាស់ផ្ទះដែលយុវជន ថុន រដ្ឋា ស្នាក់នៅ គឺលោក លី ហួត មានប្រសាសន៍ថា លោកភ័យពេលនគរបាលទៅសួរទាំងយប់៖ «»។
ទាក់ទងនឹងការសួររកអត្តសញ្ញាណរបស់យុវជន ថុន រដ្ឋា ពីនគរបាលស្រុកស្អាង ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញសេចក្ដីអំពាវនាវដល់អាជ្ញាធរថា គួរតែបញ្ឈប់ការយាយី និងការរារាំងសកម្មភាពរបស់យុវជនរូបនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ទាំងលោក លី ហួត និងលោក គោក ធី ជាអ្នកភូមិកោះគ ដូចគ្នាអះអាងថា ការតវ៉ាប្រឆាំងការបូមខ្សាច់ គឺធ្វើឡើងដោយអ្នកភូមិមានបញ្ហាខ្លួនឯង មិនមែនជាការញុះញង់របស់យុវជន ថុន រដ្ឋា ដែលចូលរួមនេះទេ។ ពួកគាត់មិនចង់ឲ្យមានការបូមខ្សាច់ទេ៖ «»។
អ្នកភូមិបានរំសាយការប្រមូលផ្ដុំ នៅព្រឹកថ្ងៃទី១២ មិថុនា បន្ទាប់ពីអភិបាលរងខេត្តកណ្ដាល លោក ខឹម ច័ន្ទគិរី និងអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងឋាមពល លោក ហេង ចាន់ធួន ទៅប្រាប់ឲ្យសាឡង់បូមខ្សាច់ចេញពីច្រាំងជិតផ្ទះពលរដ្ឋ ហើយសន្យាថា នឹងចុះវាស់វែងទន្លេម្ដងទៀត នៅថ្ងៃទី១៣ មិថុនា ដែលនឹងអនុញ្ញាតឲ្យអ្នកភូមិចូលរួមផង៖ «»។
អ្នកភូមិថ្លែងថា ពួកគាត់នឹងរង់ចាំមើលលទ្ធផលវាស់វែងនេះសិន មុននឹងសម្រេចចិត្តធ្វើយ៉ាងណាទៀត៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments