![]() |
គេហទំព័រស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ Screenshot |
ដោយ យាង សុជាមេត្តា RFA 2017-02-20
សហរដ្ឋអាមេរិក សម្ដែងការបារម្ភជាខ្លាំងពីការអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដោយតំណាងរាស្ត្របក្សកាន់អំណាច។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សរសេរនៅលើទំព័រហ្វេសប៊ុក (facebook) របស់ខ្លួននៅថ្ងៃទី២០ កុម្ភៈ ថា វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ បានផ្តល់អំណាចយ៉ាងធំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។
សហរដ្ឋអាមេរិក យល់ថា សកម្មភាពណាមួយដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំឲ្យមានសំណួរចោទឡើងពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខ។
សហរដ្ឋអាមេរិក អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ មានលក្ខណៈសេរី បើកចំហ និងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាសក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments