គណបក្ស​របស់​អ្នកស្រី អោង សានស៊ូជី សន្យា​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ក្រោយ​ការឈ្នះឆ្នោត

By , Comment
Share on Facebook Tweet on Twitter
គណបក្ស​គ្រប់គ្រង​អំណាច​របស់​អ្នក​ស្រី​ អោង សានស៊ូជី​ មេដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួននឹង​ស្វះស្វែង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​បង្ហាញ​ថា ខ្លួន​បាន​ឈ្នះអសនៈ​រដ្ឋសភាគ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ នេះបើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ អោង សានស៊ូជី បាន​ទទួល​អសនៈ​ចំនួន​៣៦៨​នៃ​អសនៈទាំងអស់​ចំនួន​៤៣៤​ ដែល​ត្រូវ​បាន​ប្រកាស ដោយ​លទ្ធផល​មកពី​មណ្ឌល​បោះឆ្នោត​៤២​ទៀត​ នៅ​មិនទាន់​ប្រកាស​នៅ​ឡើយ។ អ្នក​នាំពាក្យ​គណបក្ស​ NLD របស់​អ្នក​ស្រី ​អោង សានស៊ូជី បាន​និយាយ​ថា «ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​នេះ» បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​មាន​ជំនឿ​ក្នុង​ការដឹកនាំ​របស់​លអ្នកស្រី​ អោង សានស៊ូជី៕ http://ifttt.com/images/no_image_card.png

From អាស៊ី - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments