សមាជិក​សភា​ហុងកុង​១៥​រូប​ដែល​គាំទ្រ​ប្រជាធិបតេយ្យ លាលែងពី​តំណែង​ក្រោយ​សហការី​៤រូប​ត្រូវ​បណ្តេញចេញ

By , Comment
Share on Facebook Tweet on Twitter
ប៉ុន្មាន​ម៉ោង​ក្រោយ​អ្នកតាក់តែង​ច្បាប់​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​៤​រូប​ ត្រូវ​បាន​បណ្តេញ​ចេញពី​ស្ថាប័ន​សភា​របស់​ទី​ក្រុង​ហុងកុងរួច​មក​ សហការី​របស់​ពួក​គេ​ចំនួន​១៥​នាក់​ផ្សេង​ទៀត​ បាន​គោរព​នូវ​ការ​សន្យា​របស់​ខ្លួន​ ដោយ​បាន​លាលែង​ចេញ​ពី​តំណែង​ព្រម​គ្នា​តែ​ម្តង​ នៅ​ថ្ងៃ​ពុធ​នេះ។​ ការ​បណ្តេញ​លោក​ Alvin Yeung លោក ​Denis Kwok លោក ​Kwok Ka-ki និង​លោក ​Kenneth Leung ចេញ​ពី​សភាទី​ក្រុង​ហុងកុង​ បាន​កើត​មាន​ឡើងភ្លាម​ៗ​ បន្ទាប់​ពី​គណៈ​កម្មាធិការ​នីតិប្បញ្ញតិ្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សម្រេច​ថា​ រដ្ឋាភិបាល​ហុងកុង អាច​បញ្ឈប់​អ្នកតាក់តែង​ច្បាប់​រូប​ណា​ម្នាក់ក៏​បាន​ដែរ ​ប្រសិន​បើ​ខ្លួន​ជឿជាក់​ថា ​បុគ្គល​រូប​នោះ​ ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ទី​ក្រុង​នេះ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ អ្នកតាក់​តែង​ច្បាប់​ទាំង​១៥​នាក់​នៃគណបក្ស​ប្រឆាំង​នោះ​ បាន​កាន់​ដៃ​គ្នា​ក្នុង​ន័យ​សាមគ្គីភាព​ នៅ​ពេល​ពួកគេ​ជួបជុំ​គ្នា​ដើម្បី​ប្រកាស​ពី​ការ​លាលែង​របស់​ពួក​គេ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។​ លោក​ Wu Chi-Wai ដែល​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ បានលើក​ឡើង​ថា​ ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ហុងកុង​ ក្នុង​ការ​បញ្ឈប់អ្នក​តាក់តែងច្បាប់​ទាំង​៤​រូប​នោះ​ បាន​បង្ហាញ​ពី​ការ​បញ្ចប់​នៃ​ទស្សនៈ «ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​ ដែល​កន្លង​មក​បាន​ធានា​ស្វ័យភាព​របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ នៅក្រោម​កិច្ច​ព្រមព្រៀង​មុន​ពេល​ប្រទេស​អង់គ្លេស​ប្រគល់ទី​ក្រុង​ហុងកុង​ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រប់គ្រងក្នុង​ឆ្នាំ​១៩៩៧ នោះ។​ ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​លោក​ស្រី​ Carrie Lam បាន​ការពារ​នូវ​ការបញ្ឈប់​អ្នក​តាក់តែងច្បាប់​ទាំង​បួន​រូប​នោះ​ នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ។ ​លោក​ស្រីលើក​ឡើង​ថា៖ «យើង​មិន​អាច​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​នីតិប្បញ្ញតិ្ត​ ដែល​ត្រូវ​បានវិនិច្ឆ័យ​ដោយ​យោង​តាមច្បាប់ ថាមិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នានាដែល​បាន​ដាក់​ចេញនោះ​» ឲ្យ​បន្តបំរើ​ការ​ការ​ងារ​ក្នុង​ក្រុមប្រឹក្សា​នេះ​បាន​ទៀតទេ។ ការ​បណ្តេញអ្នកតាក់តែង​ច្បាប់​ទាំង​បួន​រូប​ និង​ការលាលែង​ព្រមៗ​គ្នារបស់​សមាជិក​១៥​រូប​ផ្សេង​ទៀត ពីរដ្ឋសភា​ហុងកុង​ដែល​មាន​អាសនៈ​សរុប​ចំនួន​៧០​នេះ នឹង​បន្សល់​ទុក​តែ​ក្រុមអ្នក​តាក់តែង​ច្បាប់​ដែល​គាំទ្ររដ្ឋាភិបាល​ក្រុង​ប៉េកាំងតែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្តីលោកស្រី Carrie Lam បាន​ទាត់​ចោលនូវ​ការ​យល់​ឃើញ​ដែល​ថា​ ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិដែល​ជា​សភា​ហុងកុង​នេះ​ នឹង​ចុះ​ថយ​នូវ​ឥទ្ធិពល​របស់​ខ្លួន ហើយ​គ្រាន់​តែ​ជា​ស្ថាបន​ប្រថាប់​ត្រា​បង្គ្រប់​កិច្ចតែ​ប៉ុណ្ណោះ។ ​អ្នក​តាក់តែង​ច្បាប់​ដែល​ត្រូវ​បាន​បញ្ឈប់ទាំង​នេះ​ គឺ​ស្ថិត​ក្នុងចំណោម​អ្នក​តាក់តែង​ច្បាប់​ចំនួន​១២​រូប​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ហាម​ឃាត់មិន​ឲ្យ​ឈរ​ឈ្មោះក្នុង​ការ​បោះឆ្នោត​ ដែល​ពី​ដំបូង​ត្រូវ​គ្រោង​ធ្វើ​ឡើង​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ។​ រដ្ឋាភិបាល​ក្រុង​ហុងកុង​ បាន​ពន្យារ​ពេលការបោះឆ្នោត​រយៈ​ពេល​មួយ​ឆ្នាំ​ ដោយ​លើក​ហេតុ​ផល​ពី​ការ​រាត​ត្បាត​នៃវីរុស​កូរ៉ូណា​៕​  http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments