RFA | មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​ក្រសួង​យុត្តិធម៌​ចង់​ប្ដឹង​លោក សម រង្ស៊ី មួយ​ករណី​ថ្មី​ទៀត​ឡើយ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​លើ​ការ​ក្រសួង​យុត្តិធម៌ ដែល​ចង់​ប្ដឹង​លោក សម រង្ស៊ី មួយ​ករណី​ថ្មី​ទៀត​នោះ​ទេ។

លោក អេង ឆៃអ៊ាង​ អនុប្រធានគណបក្សសង្រ្គោះជាតិ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២៩ តុលា​ថា គ្មានរឿងអ្វីប្លែកទេ របបក្រុងភ្នំពេញប្ដឹងផ្ដល់មេដឹកនាំគណបក្សប្រឆាំងនោះ។ លោកបញ្ជាក់ថា ស្ថាប័នតុលាការមិនមែនជាស្ថាប័នឯករាជ្យសម្រាប់ពលរដ្ឋទូទៅដូចនៅប្រទេស គោរពនីតិរដ្ឋ និងប្រជាធិបតេយ្យ៖ «

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ នៅបន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់វិទ្យុបារាំងថា  តុលាការនឹងសិក្សាផ្លូវច្បាប់លើពាក្យសំដីរបស់លោក សម រង្ស៊ី ដែលរិះគន់នៅក្នុងវិឌីអូឃ្លីបមួយដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥តុលា ដែលចោទប្រកាន់តុលាការថា ជាស្ថាប័នមិនឯករាជ្យ ហើយចង់រុះរើប្រព័ន្ធតុលាការសព្វថ្ងៃ។ លោក ជិន ម៉ាលីន អះអាងថា លោក សម រង្ស៊ីកំពុងតែប្រមាថព្រះមហាក្សត្រ ដែលលោក ថា ព្រះមហាក្សត្រ ធ្វើជាប្រធានក្រុមប្រឹក្សានៃអង្គចៅក្រមទីងមោងជាដើម។ លោក ជិន ម៉ាលីន បញ្ជាក់ថា បើសិនជា តុលាការរកឃើញធាតុផ្សំនៃបទល្មើសប្រ​មាថដល់អង្គព្រះមហាក្សត្រ គឺតុលាការនឹងដំណើរការនីតិវិធីចាត់ការលើលោក សម រង្ស៊ីតាមផ្លូវច្បាប់។

លោក សម រង្ស៊ី បានថ្លែងក្នុងបទសំភាសន៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥តុលាថា តុលាការជាឧបករណ៍សម្រាប់អ្នកមានលុយ និងអ្នកមានអំណាចធ្វើបាបអ្នកក្រីក្រ។ លោក បន្ថែមថា ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រមមានព្រះរាជតួនាទីសំខាន់ក្នុងការពិនិត្យមើលចៅក្រមឲ្យអនុវត្តច្បាប់ត្រឹមត្រូវ ប៉ុន្តែចៅក្រម និងតុលាការសព្វថ្ងៃនេះ មិនបានកាត់សេចក្ដីត្រឹមត្រូវឡើយ៖ «

ការថ្លែងរបស់លោក សម រង្ស៊ីនេះ ធ្វើឡើងក្រោយពី តុលាការ​ក្រុង​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​ជាតិ កំពុង​និទ្ទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​ចំនួន ៩នាក់ ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា​ ខាង​មុខ។ មេដឹកនាំគណបក្សប្រឆាំងទាំង៩នាក់ រួមមានលោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស និង​សមាជិក​គណបក្ស ៦រូប គឺ​មាន​លោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និង​អ្នកស្រី ជូឡុង ស៊ូមូរ៉ា។

ក្រុម​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ៩នាក់ ចូល​ឆ្លើយ​បំភ្លឺ​អំពី​បទ​ចោទ "ឧបឃាតដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ «ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ផ្ដួល​រំលំ​រដ្ឋាភិបាល ក្រោម​ឧបាយកល ផែនការ​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ២០១៩ ដោយ​អំពាវនាវ និង​ប្រើប្រាស់​ថវិកា​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ ដើម្បី​អនុវត្ត​ផែនការ។ បទ​ចោទ​នេះ ចែង​នៅ​មាត្រា ៤៥១ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ ពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

រីឯលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ មកទល់ពេលនេះ មានបណ្ដឹងជាច្រើននៅតុលាការ ក្នុងសំណុំរឿងខ្លះតុលាការបានផ្ដន្ទាទោសលោករួចហើយ រីឯសំណុំរឿងខ្លះទៀត តុលាការមិនទាន់កាត់សេចក្ដីនៅឡើយ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments