ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា តារាភាពយន្តហូលីវូដជនជាតិស្កត់លែន លោក Sean Connery ដែលបានដើរតួជាឈ្មោះ James Bond ដំបូងគេក្នុងខ្សែភាពយន្តហូលីវូដ និងទទួលបានទទួលការគាំទ្រយ៉ាងច្រើនពីជុំវិញពិភពលោកនោះ បានស្លាប់ក្នុងអាយុ៩០ឆ្នាំ។ ការស្លាប់របស់លោកនេះ ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនភាពយន្ត EON ដែលផលិតរឿង James Bond និងត្រូវទូរទស្សន៍ BBC រាយការណ៍មុនគេ។ នៅក្នុងសេចកក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន EON producers បានបញ្ជាក់ថា៖ «លោក Sean Connery ឬ James Bond នឹងត្រូវគេចងចាំមិនភ្លេចថា ជាតួអង្គ James Bond ដំបូង»។ កាសែត Washington Post ក៏បានរាយការណ៍ថា គ្មានការបញ្ជាក់ឲ្យដឹងនៅឡើយពីមូលហេតុនៃការស្លាប់របស់លោក Sean Connery ទេ តែគេដឹងថា លោកបានស្លាប់នៅកោះ Bahamas។ លោក Connery ធ្លាប់ទទួលបានពានរង្វាន់ Oscar ពីការសម្តែងរឿង Untouchables ផងដែរ។ នាយករដ្ឋមន្ត្រីស្កត់លែនអ្នកស្រី Nicola Sturgeon បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់តារាភាពយន្តកំណើតស្កត់លែនលោក Sean Connery នេះ៕ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
តារាភាពយន្តល្បីល្បាញដែលគេស្គាល់ថាជា «James Bond ដំបូង» បានស្លាប់ក្នុងអាយុ៩០ឆ្នាំ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments