រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ឥណ្ឌា​ក្នុង​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​​​នៅ​អាស៊ី

By , Comment
Share on Facebook Tweet on Twitter
រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​លោក​ Mike Pompeo បាន​ធ្វើ​ដំណើរ​ទៅ​ដល់ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ជា​ប្រទេស​ទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកចំនួន​៥​ថ្ងៃ​ ​នៅទ្វីប​អាស៊ី​ ដើម្បីពង្រឹង​នូវ​ចំណង​ទាក់ទងជា​យុទ្ធសាស្រ្ត​ ខណៈប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ លោក Pompeo ត្រូវ​បាន​ស្វាគមន៍ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ឥណ្ឌា​ លោក​ Kenneth Juster នៅ​ឯព្រលាន​យន្តហោះក្រុង​ញូវដែលី។ លោក​ Pompeo គ្រោងជួប​ជាមួយរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក​ Subrahmanyam Jaishankar នៅ​យប់​ថ្ងៃ​ចន្ទ​ មុន​ពេល​ដែល​លោក Pompeo និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Mark Esper នឹង​ចូលរួម​ជំនួបកំពូល​រួម​គ្នា​មួយ​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​និងរដ្ឋមន្ត្រី​ការពាជាតិ​របស់​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ។​ បន្ទាប់មក​នៅ​ថ្ងៃ​អង្គារ​នោះ​ដែរ​ លោក Pompeo និង ​Esper គ្រោងជួប​ប្រជុំ​ជាមួយ​នាយរដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ផង​ដែរ​ នេះ​បើ​តាម​គម្រោង​កម្មវិធីនៃ​ដំណើរ​ទស្សនកិច្ច។ អ្នក​វិភាគ​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​នេះ​ ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែងថ្មីបំផុត​មួយ ​ក្នុង​ការ​ជំរុញសម្ព័ន្ធមិត្ត​របស់​ខ្លួនឲ្យ​ប្រឆាំង​នឹង​ឥទ្ធិពល​នយោបាយ ​និង​យោធារបស់​ចិន ​ដែលកំពុង​តែ​មាន​ការ​កើន​ឡើង​ក្នុងទ្វីបអាស៊ី។​ ប្រទេស​ឥណ្ឌា​ កំពុង​ប្រឈម​ជាមួយ​ប្រទេស​ចិន​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ ក្នុង​តំបន់​ភ្នំ​ហិមាល័យ។​ លោក Pompeo ក៏​នឹង​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​ស្រីលង្កា និងម៉ាល់ឌីវ ដែល​ជា​ប្រទេសស្ថិត​ក្នុងតំបន់​មហាសមុទ្រ​ឥណ្ឌា​ពីរ​ ដែល​ប្រទេស​ចិន បាន​ផ្តល់​ថវិកា​និង​ជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​នៅ​ទី​នោះ​ ដោយ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា ​និងអាមេរិកបារម្ភ​ខ្លាំង។ លោក​ Pompeo នឹង​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេសនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយដែលបារម្ភ​ចំពោះ​សកម្មភាព​ចិនកាន់​តែ​ខ្លាំង​ក្នុង​តំបន់សមុទ្រ​ចិន​ខាង​ត្បូង​នោះ៕ http://ifttt.com/images/no_image_card.png

From អាស៊ី - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments