តៃវ៉ាន់​មាន​គម្រោង​ផ្លាស់ប្តូរ​សង្វាក់​ផ្គត់ផ្គង់សម្ភារៈ​វេជ្ជសាស្ត្រពីប្រទេសចិន

By , Comment
Share on Facebook Tweet on Twitter
ក្នុង​សប្តាហ៍​ទី២​នៃ​ខែ​សីហា​ សហរដ្ឋអាមេរិក និង​តៃវ៉ាន់​បាន​បង្ហាញ​ពី​ការ​ពង្រឹង​ចំណង​ទាក់ទង​ជា​សាធារណៈ​មួយ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នាមួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហការ​នៅ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ ដែល​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​កម្រិត​ខ្ពស់​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់។ ខណៈ​ដែលមិន​ទាន់​មាន​ទំនាក់ទំនង​ការ​ទូត​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ អនុស្សារណៈ​យោគយល់គ្នា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី១០ ខែសីហា ដោយ​នាយក​វិទ្យាស្ថាន​អាមេរិកាំង​នៅ​កោះ​តៃវ៉ាន់ លោក W. Brent Christensen និង​ប្រធាន​ក្រុមប្រឹក្សា​តៃវ៉ាន់​សម្រាប់​កិច្ចការ​អាមេរិក​ អ្នកស្រី Yang Jen-ni ក្នុង​នាម​ការិយាល័យ​តំណាង​ផ្នែក​វប្បធម៌ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​ លោក Alex Azar ដែល​បាន​ធ្វើ​ទស្សនកិច្ច​ និង​រដ្ឋមន្ត្រី​សុខាភិបាល និង​សុខមាលភាព​តៃវ៉ាន់ លោក Chen Shih-chung បាន​ធ្វើ​ជា​សាក្សី​សម្រាប់​ការ​ចុះ​ហត្ថលេខា​នេះ​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​រាតត្បាត​ថ្នាក់​កណ្តាល​នៅ​ក្នុង​ក្រុង​តៃប៉ិ។ អ្នក​ជំនាញ​តៃវ៉ាន់​សម្រាប់​វិស័យ​នេះ​ចំនួន​៣រូប​បាន​និយាយ​ប្រាប់ VOA ថា អនុស្សារណៈ​នេះ​នឹង​ផ្តល់​ឱកាស​ធុរកិច្ច​ជាច្រើន​ដល់​តៃវ៉ាន់ ជាពិសេស​ប្រសិនបើ​សហរដ្ឋអាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ផលិត​បរិក្ខារពេទ្យ​កម្រិត​ខ្ពស់​ដើម្បី​គាំទ្រ​ដល់​វិស័យ​សុខភាព​សាធារណៈ​របស់​តៃវ៉ាន់។ ការណ៍​នេះ​នឹង​ជួយ​ឱ្យ​តៃវ៉ាន់​អាច​ចាប់ផ្តើម​ផ្លាស់ប្តូរ​សង្វាក់​ផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ទៅ​សហរដ្ឋអាមេរិក​វិញ។ ការ​ផ្លាស់ប្តូរ​ចេញ​ពី​ប្រទេស​ចិន អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​តៃវ៉ាន់​សម្រាប់​ការ​ស្រាវជ្រាវ​សេដ្ឋកិច្ច លោកDarson Chiu ​បាន​ប្រាប់ VOA ថា ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​បាន​ធ្វើ​ឱ្យ​អ្នក​តាក់តែង​គោលនយោបាយ​តៃវ៉ាន់​វាយតម្លៃ​ឡើង​វិញ​ចំពោះ​ការ​ពឹងផ្អែក​លើ​វត្ថុ​ធាតុដើម​មក​ពី​ប្រទេស​ចិន។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​ចង់​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​ចេញ​ពី​សង្វាក់​ផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ​របស់​ខ្លួន ហើយ​និន្នាការ​នេះ​ដូច​គ្នា​នឹង​តៃវ៉ាន់​ដែរ។ កាល​ពី​មុន ​តៃវ៉ាន់ប្រើប្រាស់​ចិន​ធ្វើ​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ មុន​ពេល​បញ្ចូន​ទំនិញ​ទៅ​សហរដ្ឋអាមេរិក។ នៅ​ពេល​អនាគត​ យើង​នឹង​កាត់​បន្ថយ​ «ឈ្មួញ​កណ្តាល» នេះ»។ ជា​ឧទាហរណ៍ លោក​បាន​និយាយ​ថា ចិន​បាន​ប្រើប្រាស់​ម៉ាស​ដែល​ផលិត​នៅ​តៃវ៉ាន់​ ចាប់តាំង​ពី​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ម៉ាស​ទាំង​នោះ​ត្រូវ​បាន​ផលិត​ដោយ​មិន​ចាំបាច់​ត្រូវការវត្ថុ​ធាតុ​ដើមផលិត​នៅប្រទេស​ចិន។ កាលពី​មុន ក្រុមហ៊ុន​តៃវ៉ាន់​នាំចូល​វត្ថុ​ធាតុដើម​ពី​ប្រទេស​ចិន​ដោយសារ​តែ​តម្លៃ​ទាប ឬ​នាំ​បញ្ជូន​បរិក្ខារ​ពេទ្យ​សម្រេច​ពាក់​កណ្តាល​ដែល​មាន​តម្លៃ​ថ្លៃ​ ឬ​ផលិតផល​សុខភាព​សាធារណៈ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ដំឡើង មុន​ពេល​នាំ​ចេញ​ទំនិញ​ទាំង​នោះ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត៕

From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments