រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ជួបជាមួយពួកមេដឹកនាំក្នុងប្រទេសស្លូវេនីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនៅទីនោះពួកគេមានគម្រោងចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីបច្ចេកវិទ្យា 5G។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសនានានៅក្នុងតំបន់អឺរ៉ុប រួមមានប្រទេសប៉ូឡូញ អេស្តូនី និងសាធារណរដ្ឋឆែក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដោយបានសន្យាថា ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា 5G នឹងមិនស្ថិតនៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលបរទេសណាមួយដោយគ្មានការពិនិត្យសើរើពីតុលាការឯករាជ្យ។ ការធ្វើបែបនេះមានន័យថា បណ្តាក្រុមហ៊ុនចិនមិនអាចផ្គត់ផ្គង់បច្ចេកវិទ្យា 5G បានទេ។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Pompeo ទៅកាន់ប្រទេសស្លូវេនីជាដំណើរទស្សនកិច្ចលើកទី១ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១១មក។ គម្រោងរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះរួមមាន ជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Janez Jansa លោករដ្ឋមន្ត្រីការបរទេស Anze Logar និងប្រធានាធិបតី Borut Pahor នៃប្រទេសស្លូវេនី។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រធានបទសំខាន់ៗខ្លះនៅក្នុងការចរចាគឺបញ្ហាថាមពលនុយក្លែអ៊ែរ ការដាក់បញ្ចូលតំបន់បាល់កង់ខាងលិច និងបញ្ហាថាមពល។ លោករដ្ឋមន្រ្តីការបរទេស Pompeo បានស្ថិតក្នុងសាធារណរដ្ឋឆែកកាលពីថ្ងៃពុធ ហើយបាននិយាយនៅទីនោះថា មហាអំណាចសេដ្ឋកិច្ចចិនជាការគំរាមកំហែងក្នុងសាកលលោកខ្លាំងឡើងជាងសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់ទៀត៕
From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT
Home
វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America
សហរដ្ឋអាមេរិកនិងស្លូវេនីនឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីបច្ចេកវិទ្យា 5G
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments