រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់ក្រុមហ៊ុនចិន Huawei ដែលផលិតឧបករណ៍ទូរគមនាគមន៍ មិនឲ្យពាក់ព័ន្ធនឹងបណ្ដាញទូរសព្ទចល័តថ្មី 5G នៅក្នុងប្រទេសអង់គ្លេសទេ។ លោក Oliver Dowden រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសអង់គ្លេស បានថ្លែងថា ក្រុមហ៊ុនប្រតិបត្តិការទូរគមនាគមន៍នៅក្នុងប្រទេសអង់គ្លេស មានពេលរហូតដល់ឆ្នាំ ២០២៧ ក្នុងការដកឧបករណ៍របស់ក្រុមហ៊ុន Huawei ដែលកំពុងប្រើប្រាស់ក្នុងបណ្ដាញ 5G នៅអង់គ្លេស ចេញ។ ការសម្រេចរបស់អង់គ្លេសនេះអាចមានអត្ថន័យយ៉ាងច្រើនចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបង្ហាញថា ក្រុមហ៊ុន Huawei ប្រហែលជាបាត់បង់ការគាំទ្រនៅបស្ចឹមប្រទេស។ លោក Dowden ថ្លែងថា ការហាមឃាត់នេះត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានជាមួយនឹងអង់គ្លេស ដោយសារតែព្រួយបារម្ភថា ឧបករណ៍របស់ក្រុមហ៊ុន Huawei អាចអនុញ្ញាតឲ្យរដ្ឋាភិបាលចិនលួចចូលទៅក្នុងបណ្ដាញរបស់អង់គ្លេសបាន។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមព្រៀងកាលពីខែមករា ក្នុងការផ្ដល់ដល់ក្រុមហ៊ុន Huawei នូវតួនាទីមានកម្រិតមួយ នៅក្នុងបណ្ដាញទូរគមនាគមន៍ល្បឿនលឿនរបស់អង់គ្លេស ប៉ុន្តែការសម្រេចនេះបានបង្កឲ្យមានបញ្ហាការទូតជាមួយនឹងសហរដ្ឋអាមេរិក៕
From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT
Home
វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America
អង់គ្លេសហាមឃាត់ក្រុមហ៊ុន Huawei របស់ចិនមិនឲ្យពាក់ព័ន្ធនឹងបណ្ដាញ 5G ថ្មី នៅក្នុងប្រទេសខ្លួន
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments