នៅពេលដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានបង្កើនភាពមានអាសន្ននៃសុខភាពផ្លូវចិត្តនោះ សេវាមួយដែលផ្តល់ការគាំទ្រដល់មនុស្សមានវិបត្តិតាមរយៈសារជាអក្សរកំពុងពន្លឿនផែនការរបស់ខ្លួនដើម្បីបន្ថែមភាសាបួនថ្មីៗក្នុងរយៈពេល២ឆ្នាំកន្លះទៀត។ ចាប់តាំងពីដើមខែមីនាមក គេហទំព័រ Crisis Text Line បានទទួលសារជាអក្សរ៤០% ច្រើនជាងមុនពីពួកមនុស្សដែលស្វះស្វែងរកជំនួយ ដោយសារពួកគេមានបញ្ហានានាដូចជា ភាពនៅតែឯកឯងជំងឺបារម្ភ ដំណើរធ្លាក់ទឹកចិត្ត និងការគិតធ្វើអត្តឃាត។ នៅពេលនេះសេវានេះធ្វើប្រតិបត្តិការជាភាសាអង់គ្លេសនៅក្នុងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងប្រទេសអៀកឡង់។ សេចក្តីត្រូវការដែលកើនច្រើនឡើងៗ ដោយសារជំងឺកូវីដ១៩បានជំរុញឲ្យ Crisis Text Line កាត់ Timeline ពាក់កណ្តាលដើម្បីពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន។ នៅពេលនេះអង្គការនេះគ្រោងនឹងផ្តល់ជំនួយជាភាសាអេស្បាញ ព័រទុយហ្គាល់ បារាំងនិងភាសាអារ៉ាប់មិនឱ្យហួសដំណាច់ឆ្នាំ២០២២ទេ។ Crisis Text Lineនិយាយថា នៅពេលការពង្រីកនេះចប់ ពួកគេនឹងអាចជួយមួយភាគបីនៃប្រជារាស្ត្រក្នុងពិភពលោក។ ខណៈខ្សែទូរស័ព្ទគ្រាមានអាសន្នដើម្បីបញ្ចៀសកុំឱ្យមានការធ្វើអត្តឃាតមានជាច្រើនឆ្នាំមកហើយនោះCrisis Text Line បានត្រូវបង្កើតកាលពីឆ្នាំ២០១៣ដើម្បីពង្រីកសេវាទៅរកពួកយុវជនជំទង់និងពួកមនុស្សពេញវ័យមានអាយុតិច។ អ្នកស្រី Ashley Womble ជាប្រធានផ្នែកគមនាគមន៍នៃអង្គការ Crisis Text Line។អ្នកស្រីបាននិយាយថា សម្រាប់ពួកមនុស្សវ័យនេះ« ការផ្ញើសារជាអក្សរ ជាវិធីមួយដែលពួកគេពេញនិយម»។ អ្នកស្រី Womble បាននិយាយបន្ថែមថា នៅក្នុងសារជាអក្សរគេអាចបង្ហាញការសម្ងាត់ដោយស្ងៀមស្ងាត់បាន។ ដូច្នេះមនុស្សអាចទទួលជំនួយនៅពេលពួកគេមិនអាចហៅទូរស័ព្ទនៅកន្លែងធ្វើការឬនៅក្នុងផ្ទះដែលមានការរំលោភ។ អ្នកស្រី Womble បាននិយាយថា៖« មនុស្សខ្លះប្រហែលមានអារម្មណ៍ថាសារជាអក្សរមិនមែនជារឿងផ្ទាល់ខ្លួនទេ»។ក៏ប៉ុន្តែអ្នកស្រីបានកត់សម្គាល់ថាការធ្វើវិភាគរបស់ក្រុមអ្នកស្រីបង្ហាញថា« ភាគច្រើននៃអ្នកសរសេរសារជាអក្សរ៦៨%បាននិយាយប្រាប់អ្នកពិគ្រោះយោបល់របស់ពួកគេនៅក្នុង សារជាអក្សរបង្ហាញទុក្ខសោកដែលពួកគេមិនដែលប្រាប់ឱ្យនរណាដឹងកាលពីពេលមុនៗទេ»។ បច្ចកវិទ្យាបញ្ញាសិប្បនិមិត្ត ពិនិត្យមើលសារដំបូងរបស់អ្នកផ្ញើ សារជាអក្សរដើម្បីស្វែងរកពាក្យប្រកបដោយគ្រោះថ្នាក់ដែលកំណត់អាទិភាពដែលពួកគេគួរធ្វើ។ អ្នកស្រី Womble បានថ្លែងថា៖« ប្រសិនបើលោកអ្នកចង់ធ្វើអត្តឃាតលោកអ្នកនិយាយថាខ្ញុំមានថ្នាំលេបសម្លាប់ខ្លួនឯង ហើយខ្ញុំគិតថានឹងលេបថ្នាំទាំងនេះ។ លោកអ្នកនឹងត្រូវដាក់ជាអាទិភាព»។ អ្នកស្រី Womble បាននិយាយបន្ថែមថា អ្នកផ្ញើសារជាអក្សរ ដែលថា ខ្លួនមានអារម្មណ៍ឋិតនៅឯកឯងដោយសារមានបញ្ហាខាងទំនាក់ ទំនង ឋិតក្នុងលំដាប់ក្រោយគេ។ក៏ប៉ុន្តែនឹងទទួលការឆ្លើយតបវិញក្នុងពេល៥នាទី។ រយៈពេលជាមធ្យមក្នុងការរង់ចាំការឆ្លើយតបគឺ៤៥នាទី។ ពួកអ្នកប្រឹក្សាជាពួកអ្នកស្ម័គ្រចិត្តដែលបានចូលរួមក្នុងការហ្វឹកហ្វឺនតាម អ៊ីនធើណិតចំនួន៣០ម៉ោងដែលនៅទីនោះពួកគេរៀនអំពីការស្តាប់យ៉ាងសកម្ម ការដោះស្រាយបញ្ហារួមគ្នានិងជំនាញឯទៀតៗផងដែរ។ក្នុងចំណោមពួកអ្នកហ្វឹកហ្វឺនទាំងនេះមានតែ៣០%ប៉ុណ្ណោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បំពេញការងារនេះ។ អ្នកស្រី Womble បាននិយាយថា៖« នេះជាការងារម៉ត់ចត់មួយ។គ្មានជនរងគ្រោះណាម្នាក់បានត្រូវដកចេញទេ»។ អ្នកចិត្តសាស្ត្រប្រចាំអាជីពម្នាក់ឬអ្នកធ្វើការខាងកិច្ចការសង្គមម្នាក់ចាំជំនួសអ្នកប្រឹក្សាម្នាក់។ អង្គការ Crisis Text Line បានរកឃើញថា បញ្ហាប្រែប្រួលតាមដំណាក់កាលនៃការរាត្បាតជាសាកលនៃជំងឺកូវីដ១៩។ ដោយពិនិត្យមើលសារជាអក្សរដើម្បីរកពាក្យពេចន៍សំខាន់ៗ ពួកអ្នកប្រឹក្សាបានរកឃើញថា នៅពេលដំបូងមនុស្សភាគច្រើនបារម្ភថា ពួកគេនិងគ្រួសារពួកគេឆ្លងជំងឺកូវីដ១៩។ នៅពេលបន្ទាប់មក ផលប៉ះពាល់នៃការបិទប្រទេសនិងការឃ្លាតពីគ្នាខាងសង្គមបានកើនឡើងហើយក្លាយជាកង្វល់ខ្លាំងជាងគេ។ អ្នកស្រី Womble បានកត់សម្កាល់ថា៖« ការដាក់ឱ្យនៅដាច់ពីគេបានត្រូវរៀបចំឡើងដើម្បីឱ្យយើងទាំងអស់គ្នាមានសុវត្ថិភាពខាងរាងកាយ ក៏ប៉ុន្តែវាក៏បាននាំឱ្យមានបញ្ហាផ្លូវចិត្តដល់ប្រជារាស្ត្រដែរ»។ រលកទីបីដែលគេមើលឃើញគឺទុក្ខសោក ជាពិសេសក្នុងចំណោមពួកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។ អ្នកស្រី Womble បាននិយាយថា៖«វីរុសនេះមិនរើសអើងពូជសាសន៍ទេ»។ ចំនួនពួកជនស្បែកខ្មៅស្លាប់មិនសមាមាត្រទៅតាមតួលេខចំនួនពួកគេទេហើយពួកអ្នកផ្ញើសារជាអក្សរបង្ហាញទុក្ខសោកមានពួកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកច្រើនជាងគេ»។ មានព័ត៌មានល្អមួយគឺថា ចំនួនអ្នកផ្ញើ សារជាអក្សរ ថា ពួកគេចង់សម្លាប់ខ្លួន បានចុះថយរវាងពីខែមករារហូតដល់ពាក់កណ្តាលខែមីនាគឺចុះពី២៩%មកនៅត្រឹម២២%នៅពេលនេះ។ ការពង្រីកអង្គការ Crisis Text Line នឹងទទួលប្រាក់ជំនួយមួយផ្នែកពីអង្គការ TED Audacious Project។គេមិនបានប្រាប់ឱ្យដឹងអំពីទឹកប្រាក់ជំនួយនេះទេ៕ ប្រែសម្រួលដោយលោកឈឹម សុមេធ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
សារជាអក្សរតាមបណ្តាញសង្គមជួយដោះស្រាយបញ្ហានៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments