មន្ត្រីសុខាភិបាលនៅទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន បានបញ្ជាក់ថា មានករណី១៣៦ថ្មីទៀតនៃមេរោគជំងឺរលាកសួត ឬហៅថាកូរ៉ូណាវីរុស ដែលគេមិនស្គាល់អត្តសញ្ញាណ បានលេចឡើងក្នុងបីថ្ងៃចុងក្រោយនេះ ដែលនេះជាការកើនឡើងយ៉ាងគំហុក។ គណៈកម្មការសុខាភិបាលក្រុងវូហាននិយាយថា ចំនួនសរុបនៃអ្នកមានផ្ទុកមេរោគថ្មីនេះមានចំនួនលើលពី២០០នាក់ហើយ ដោយរួមមានពីរករណីបានលេចឡើងនៅរដ្ឋធានីប៉េកាំង និងមួយករណីទៀតលេខឡើងនៅទីក្រុងស្ហិនជិន (Shenzhen) ភាគខាងត្បូងប្រទេសចិន។ ករណីអ្នកឆ្លងមេរោគនេះភាគច្រើនត្រូវបានពិព័ណ៌នាថាមានលក្ខណៈស្រាល ប៉ុន្តែរហូតមកទល់ពេលនេះមានករណីស្លាប់ចំនួនបីករណីត្រូវបានគេរាយការណ៍រួចហើយ។ ក្រុមគ្រូពេទ្យនៅទីក្រុងវូហាន ដែលជាទីក្រុងធំជាងគេទី៧របស់ចិន បានបង្កើនការថតស្គែននិងរកមើលអ្នកសង្ស័យថាមានផ្ទុកមេរោគរលាកសួតនេះ។ ពួកគេបានទទូចឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាងមុនចំពោះអនាម័យផ្ទាល់ខ្លួននិងគ្របមាត់នៅពេលពួលគេក្រដាសនិងញីសសម្បោរ។ កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមស្គែនកម្តៅអ្នកដំណើរមកពីទីក្រុងវូហានដែលមកដល់អាកាសយានដ្ឋានបីកន្លែងរបស់អាមេរិក គឺនៅ ទីក្រុង San Francisco ក្រុង Los Angeles និងក្រុង New York។ អាកាសយានដ្ឋាននៅប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង និងសិង្ហបុរី ក៏ចាប់ផ្តល់ថតស្គែនពិនិត្យអ្នកដំណើរឆ្លងកាត់ដែរ។ អ្នកដំណើរតាមជើងយន្តហោះមួយដែលមកដល់ទីក្រុង San Francisco កាលពីព្រឹកថ្ងៃសៅរ៍និយាយថា ពួកគេត្រូវឆ្លងកាត់ការថតស្គែនកម្តៅ ហើយថាដំណើរការនេះមានភាពងាយស្រួល។ ពួកគេត្រូវបានគេវាស់កម្តៅនិងត្រូវគេឲ្យបំពេញបែបបទ។ ទាំងមន្ត្រីសុខាភិបាលចិននិងមន្រ្តីអាមេរិកមានការបារម្ភជាពិសេស ដោយសារប្រជាជនចិនប្រមាណ១.៤០០លាននាក់ ភាគច្រើនត្រូវគេរំពឹងថានឹងធ្វើដំណើរនៅក្នុងឧ៝កាសបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ ទាំងនៅក្នុងប្រទេសចិននិងនៅក្រៅប្រទេស។ មេរោគរលាកសួតមិនស្គាល់អត្តសញ្ញាណថ្មីនេះត្រូវជឿថា បានកើតឡើងដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន។ មេរោគនេះស្ថិតនៅក្នុងប្រភេទក្រុមមេរោគតែមួយជាមួយនឹងជំងឺផ្តាសាយធម្មតា និងជំងឺ SARS ដែលបានសម្លាប់មនុស្សជិត៨០០នាក់នៅទូទាំងពិភពលោកនៅពេលវាផ្ទុះឡើងកាលពី១៧ឆ្នាំមុន គឺនៅឆ្នាំ២០០៣៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
ចិនរាយការណ៍អំពីករណីថ្មី១៣៩នៃជំងឺរលាកសួតអាថ៌កំបាំងកាលពីចុងសប្តាហ៍
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments