RFA | អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​ចង់​បាន​ប្រធាន​គណៈមេធាវី​ដែល​អាច​ឲ្យ​គ្រប់​ភាគី​បំពេញ​ការងារ​ជាមួយ​គ្នា​គ្មាន​ការ​រើសអើង | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុមមេធាវី​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិថ្មី​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហានេះ។ មេធាវី និង​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​ជ្រើសរើស​បាន​ប្រធាន​គណៈមេធាវី ដែល​មាន​សមត្ថភាព ជួយ​សម្រួល​ដល់​ការងារ​មេធាវី និង​ផ្សល់​ឱកាស​ឲ្យ​គ្រប់ភាគី​បាន​ធ្វើការងារ​រួមគ្នា ដើម្បី​ពង្រឹង​វិស័យ​យុត្តិធម៌។

ប្រធាន​គណៈមេធាវី​អាណត្តិ​ទី១២ នឹង​ត្រូវ​ក្រុមមេធាវី​បោះឆ្នោត​ជ្រើសតាំង​ទៅ​តាម​កាល​កំណត់ ​នៅ​ពេល ដែល​ប្រធាន​គណៈមេធាវី​ត្រូវ​អស់​អាណត្តិបន្ទាប់​ពី​បំពេញ​ការងារ​បាន​២​ឆ្នាំម្ដង។

មេធាវី​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មេធាវី​ទាំង​ជាង​ ១ពាន់ ​៣រយ​នាក់ (.៣៥៥)​ ដែល​ត្រូវ​ចូល​រួម​ការ​បោះ​ឆ្នោត​លោក មេធាវី សេក សុភ័ណ មាន​ប្រសាសន៍​ថា ក្នុង​អាណត្តិថ្មី​នេះ​ក៏​មិន​ខុសគ្នា​ពី​លើក​មុនៗ​ដែរ​គឺ​លោក​ប្រាថ្នា​ចង់​បាន​ប្រធាន​គណៈមេធាវី​ដែល​មាន​សមត្ថភាព និង​ជួយ​សម្រួល​ដល់​ការងារ​មេធាវី។

«ប្រធាន​អោយ​គណៈមេធាវី មាន​តួនាទី​សំខាន់នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​យុត្តិធម៌​ ជាពិសេស​ក្នុង​ការ​ការពារ​ក្ដី​គ្រប់រឿង​ ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​មេធាវី​គ្រប់​រូប​ប្រតិបត្តិ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​ពុំមាន​ការ​រារាំង នៅ​ក្នុង​វិស័យ​ហ្នឹង គឺ​គ្រប់​សមាជិក​មេធាវី​ទាំង​អស់​ ដែល​មាន​បញ្ហា​ត្រូវ​ការ​ជំនួយ»

បេក្ខជន​ប្រធាន​គណៈមេធាវី​ក្នុង​ឆ្នាំ​២០១៨​នេះ​ មាន ​២​រូប​ គឺ​លោក សួន វិសាល​ ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​បច្ចុប្បន្ន និង​មេធាវី សំ សុគង់ ដែល​ជា​មេធាវី​ដែល​គេស្គាល់​ថា ​ជា​អ្នក​ធ្លាប់​ការពារក្ដី​ឲ្យ​ជនរងគ្រោះ សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​រួមទាំង​មេបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា​ផង។ បេក្ខជន​ទាំង​ ២​រូប​សុទ្ធ​តែ​បាន​អះអាង​អំពី​ឆន្ទៈ​កែទម្រង់​កិច្ចការ​មួយ​ចំនួន​ក្នុង​គណៈមេធាវី ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី​នានា​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេវា​យុត្តិធម៌​នៅ​កម្ពុជា។

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី​របស់​លោក សួន វិសាល ដែល​ថា ​នៅ​អាណត្តិ​ក្រោយ​នេះ​ បើ​លោក​ជា​ប្រធាន​គណៈមេធាវី​បន្ត​ទៀត​នោះ លោក​នឹង​បន្ត​ការ​យក​ចិត្ត​ទុកដាក់ ហើយ​ដាក់​សំណើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ពិភាក្សា​កែ​ច្បាប់​មួយ​ចំនួន និង​លុប​បំបាត់​រាល់​ការ​រត់​ការ ឬ​មេធាវី​ក្លែង​ក្លាយ​ ដើម្បី​ផ្ដល់​អំណាច​បន្ថែម​ដល់​មេធាវី ដើម្បី​កាន់តែ​ងាយស្រួល​ការពារ និង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី។ លោក សួន វិសាល ដែល​មាន​វ័យ ​៥៣ឆ្នាំ មាន​បទ​ពិសោធន៍​ជា​មេធាវី​ ១៩​ឆ្នាំ​អះអាង​ថា​ លោក​នឹង​ជំរុញ​គុណភាព​ការងារ និង​ក្រមសីលធម៌​មេធាវី​ដែល​នឹង​ជួយ​ដល់​កាត់​បន្ថយ​អំពើ​ពុក​រលួយ។ ចំណែក​លោក មេធាវី សំ សុគង់ ​វិញ​បាន​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​លោក មិន​អាច​បញ្ចេញ​មតិ​ថា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា នេះ​ដ្បិត​ជា​ថ្ងៃ​ស នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ដែល​បេក្ខជន​មិន​ត្រូវ​អនុញ្ញាតិ​អោយ​ឃោសនា។ ប៉ុន្តែ​មេធាវី ដែល​មាន​វ័យ​ ៤១​ឆ្នាំ និង​មាន​បទ​ពិសោធន៍​ជា​មេធាវី​ ១៥​ឆ្នាំ​មក​នេះ​បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា ប្រសិន​បើ​លោក​ត្រូវ​ជ្រើសរើស​ជា​ប្រធាន​គណៈមេធាវី​លោក​នឹង​ដឹក​នាំ​ដោយ​តម្លាភាព គណនេយ្យភាព​ និង​ភាព​ស្អាតស្អំ ហើយ​លោក​នឹង​ស្នើ​អោយ​មាន​វិសោធនកម្ម​លក្ខន្តិកៈ​មេធាវី ដើម្បី​ដាក់​​ពិន័យ​ចំពោះ​មេធាវី​ ដែល​ដើរ​តួនាទី​អន្តរការី​ ឬ​ក៏​អ្នករត់ការ​ដែល​សូកប៉ាន់​ទៅ​តុលាការ និង​ធ្វើ​អោយ​មេធាវី​បំពេញ​ការងារ​បាន​កាន់តែ​ល្អ។

អ្នកនាំពាក្យ​សមគម​កាពារ​សិទ្ធិ​មនុស្ស​ អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​ថា កន្លង​ទៅ​ថា លោក​ចាប់​អារម្មណ៍​ចំពោះ​នាយកដ្ឋាន​ការពារ​ជនក្រីក្រ​របស់​គណៈមេធាវី និង​កិច្ច​សហការ​របស់​ស្ថាប័ន​នេះ​ជាមួយ​បណ្តាញ​មេធាវី ដែល​មក​ពី​អង្គការ​សង្គម​ស៊ីវិល អ្នក​ការពារ​ជនរងគ្រោះ សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ។ លោក​ថា ផ្នែក​នេះ​នៅ​មាន​ភាព​ខ្វះចន្លោះ​ដែល​ចាំ​ចាប់​ត្រូវ​កែ​សម្រួល។ លោក​រំពឹង​ថា គណៈមេធាវី​អាណត្តិ​ថ្មី​នេះ​នឹង​ដោះស្រាយ​បញ្ហា ដែល​អាច​ឲ្យ​គ្រប់​ភាគី​បំពេញ​ការងារ​ជាមួយ​គ្នា​គ្មាន​ការ​រើសអើង៖ «គ្រាន់​តែ​ជា​ការ​មើល​ពី​ខាង​ក្រៅ​ទៅ ​ខ្ញុំ​សង្កេត​ឃើញ​ថា​ ស្ថាប័ន​គណៈមេធាវី​នេះ​នៅ​មាន​ទំនាក់ទនង​ជាមួយ​នឹង​អ្នក​នយោបាយ​នៅ​ឡើយ គឺ​នៅ​មិន​ច្បាស់លាស់​ថា ជា​ស្ថាប័ន​មួយ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​នយោបាយ ឲ្យ​ប្រាកដ​ថា​ជា​ស្ថាប័ន​មួយ​ឯករាជ្យ ហើយ​បាន​បម្រើ​នូវ​ផល​ប្រយោជន៍​សង្គម​ និង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ត្រង់​ចំណុច​នេះ​ហើយ ​ដែល​គួរ​តែ​ពង្រឹង​នូវ​ឯករាជភាព​របស់​ខ្លួន​ហើយ​និង​វិជ្ជាជិវៈ​ផង​ដែរ ហើយ​ក៏​គួរ​តែ​កុំ​ឲ្យ​ស្ថប័ន​ហ្នឹង​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នយោបាយ»

លោក សួន វិសាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កន្លង​ទៅ​មាន​មេធាវី​ ២​រូប ត្រូវ​បាន​ដាក់​ពិន័យ​ទាំង​ការ​ព្រមាន​ផ្ទាល់​មាត់​ និង​ជា​លាយលក្ខណ៍អក្សរ ហើយ​គណៈមេធាវី​ក៏​បាន​ទទួល​ពាក្យ​បណ្តឹង​ច្រើន​ទាក់ទង​នឹង​ការ​ទទួល​លុយ​ពី​កូន​ក្តី​ហើយ​មិន​ការពារ​កូនក្ដី ហើយ​គណៈមេធាវី​ក៏​កំពុង​ស៊ើបអង្កេត​ករណី​មួយ​ចំនួន​ផ្សេង​ទៀត​។ ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​នឹង​បង្កើត​ថវិកា​មួយ​ចំនួន​សម្រាប់​ការពារ​ក្តី​ដល់​ជនក្រីក្រ និង​រក​មូលនិធិ​ពី​ខាង​ក្រៅ​ដើម្បី​ជួយ​ការពារ​ក្តី​ដល់​ជនក្រីក្រ និង​គោលការណ៍​ស្ម័គ្រចិត្ត​របស់​មេធាវី ហើយ​លោក​នឹង​ផ្តល់​រង្វាន់​ដល់​មេធាវី​ណា​ដែល​ការពារ​ក្តី​បាន​ច្រើន​ហើយ​នឹង​ឈ្នះ​សម្រាប់​ជនក្រីក្រ​ដែល​មាន​​ប្រមាណ ៣០ភាគ​រយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments