RFA | សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​សកម្មជន​បក្ស​ប្រឆាំង​ប្ដឹង​មោឃភាព​នីតិវិធី | hot news

By , Comment
Share on Facebook Tweet on Twitter

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី៣០ មិថុនា បើក​សវនាការ​សំណុំ​រឿង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ១១​រូប ដែល​ប្ដឹង​មោឃភាព​នីតិវិធី​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ពួកគេ​ពី​៧ ទៅ​២០​ឆ្នាំ។

មេធាវី​ការពារ​ក្ដី​លោក ជូង ជូងី ថ្លែង​មុន​ចូល​សវនាការ​ថា នេះ​ជា​សវនាការ​ជំនុំជម្រះ​រឿង​ដឹកនាំ​កុប្បកម្ម និង​អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​នៅ​ក្បែរ​ស្ពាន​នាគ ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៤។

មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​១១​រូប មាន​លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង និង​លោក អាន បឋម ជាដើម​​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់​ពន្ធនាគារ ពី​៧ ទៅ ​២០ឆ្នាំ កាល​ពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments