សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះលើបណ្ដឹងទាស់របស់អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា នៅព្រឹកថ្ងៃទី៦ ធ្នូ។ ក៏ប៉ុន្តែសាលក្រមនេះនឹងប្រកាស ថ្ងៃទី១៤ ធ្នូ។
ការជំនុំជម្រះនេះ ក្រោយពីលោក នី ចរិយា ប្ដឹងជំទាស់នឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ បានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ៦ខែ និងពិន័យលុយចំនួន ៦លានរៀល ពីបទបរិហារកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាប កាលពីឆ្នាំ២០១៥ នៅពេលលោក នី ចរិយា ធ្វើជាប្រធានការិយាល័យស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)។
ដើមបណ្ដឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺជាព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត និងចៅក្រមជំនុំជម្រះខេត្តសៀមរាប ម្នាក់ទៀត លោក គិ រិទ្ធី។ មន្ត្រីតុលាការទាំងពីររូបនេះ សម្រេចចោទប្រកាន់លោក នី ចរិយា ពីបទបរិហារកេរ្តិ៍ ក្រោយពីលោក នី ចរិយា ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែឧសភា និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នៅការិយាល័យសមាគមអាដហុកខេត្តសៀមរាប និងនៅភ្នំពេញ ដោយចោទថា មន្ត្រីតុលាការឃុបឃិតជាមួយអាជ្ញាធរ ប្រព្រឹត្តអំពើពុករលួយ។
ក្រៅពីសំណុំរឿងនេះដែរ លោក នី ចរិយា ក៏កំពុងជាប់បណ្ដឹងមួយទៀត ដែលតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងបណ្ដឹងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments