សុខភាព៖ ជំងឺតម្រង់នោមគឺជាប្រភេទជំងឺ ក្នុងចំនោមភ្នាក់ងារសំលាប់ដ៏កាចសាហាវបំផុត ដែលកើតមកលើមនុស្សចាស់ក្មេង។ មនុស្សមួយចំនួនមិនបានដឹងពីអាការៈរបស់ខ្លួនឡើយ រហូតបណ្តែតបណ្តោយអោយធ្លាក់ចូលក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរ។
បើយោងតាម National Kidney Foundation បានបង្ហាញថា មានមនុស្សច្រើនជាង២៦លាននាក់ នៅអាមេរិក បានកំពុងទទួលរងពីប្រភេទជំងឺមួយនេះ។
តម្រង់នោមគឺមានសរីរាង្គពីរ ដែលស្ថិតនៅផ្នែកខាងក្រោយនៃក្បាលពោះ នៅពីចំហៀងសរសៃឆ្អឹងខ្នង និងស្ថិតនៅលើចង្កេះ។ តម្រង់នោមមានមុខងារយ៉ាងសំខាន់ ដើម្បីឆ្លើយតមតាមតំរូវការសុខភាពទាំងមូល នៅក្នុងរាងកាយ។
ក្រៅពីនោះ វាថែមទាំងជួយលាងជំរះភាពល្អក់កករចេញពីប្លោកនោម ផលិតកោសិកាឈាមក្រហម ទៀងទាត់ បញ្ចេញអរម៉ូន ដែលជួយជំរុញទៅដល់សំពាធឈាម និង ជួយជំរុញដល់តួនាទីផលិតរបស់វីតាមីនឌី ដែលឆ្អឹងត្រូវការជាចាំបាច់។
ចូរចំណាំថា មុខងាររបស់តម្រង់នោមគឺចុះខ្សោយទៅតាមអាយុមនុស្ស ហើយកត្តាចំបងនោះគឺ ក៏ជាពេលវេលាដែលបន្សល់ការប្រឈមជាច្រើនជាមួយរោគទាំងនេះ។
នៅពេលដែលអ្នកចាប់ផ្តើមកើតរោគនេះភ្លាម គឺវានៅមិនទាន់បង្ហាញពីរោគសញ្ញាច្រើនទេ ហេតុដូច្នេះហើយ វាប្រាកដជាពិបាកធ្វើរោគវិនិច្ឆ័យបន្តិច។
ក៏ប៉ុន្តែយ៉ាងណា វាក៏បញ្ចេញអាការៈនៅលើដងខ្លួនអ្នកមួយចំនួនដែរ៖
១, មានអារម្មណ៏ស្រៀវស្រាញ ហត់អស់កំលាំង
២, ឡើងកន្ទួលនៅលើស្បែកនិងរមាស់
៣, វិលមុខ ឈឺក្បាលចង់ឆ្កួត
៤, ឈឺខ្នងពិបាកនិយាយ
៥, នោមញឹកញាប់ នៅពេលយប់
៦, ចុកក្នុងតម្រង់នោម តែពេលបញ្ចេញគឺមានកំរិតទឹកនោមតិចបំផុត
៧, ទឹកនោមមានពណ៌ខ្មៅស្រអាប់
៨, ជួនកាលមានធ្លាក់ឈាមមកជាមួយ
៩, មានអារម្មណ៏ឈឺចាប់ ពេលបត់ជើងម្តងៗ