ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលបានបក់បោកចំកោះ Luzon នៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ បានកើនដល់ ១៦ នាក់ហើយ។ ខ្យល់ព្យុះទីហ្វុង Goni បានធ្វើដំណើរមកដល់កោះ Luzon ដោយមានល្បឿនខ្យល់ ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាជាងគេបំផុត ដែលបក់បោកចំប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ។ ការមកដល់របស់ព្យុះ Goni នេះ កើតមានឡើងមួយសប្តាហ៍ក្រោយមក បន្ទាប់ពីព្យុះទីហ្វុង Molave បានបក់បោកចំតំបន់ដដែលនោះ ដោយបានសម្លាប់មនុស្ស ២២ នាក់។ លោក Richard Gordon ប្រធានអង្គការកាកបាទក្រហមហ្វីលីពីន បាននិយាយថា ផ្ទះរហូតដល់ទៅ៩០% នៅទូទាំងកោះ Catanduanes ដែលស្ថិតនៅចំផ្លូវធ្វើដំណើររបស់ព្យុះទីហ្វុងនេះបានរងការខូចខាត ឬត្រូវបានបំផ្លាញ។ ព្យុះទីហ្វុង Goni នេះ បានធ្វើឲ្យដាច់ចរន្តអគ្គិសនី ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កឲ្យមានទឹកជំនន់ខ្លាំងក្លា។ ព្យុះនេះ បានថយឥទ្ធិពលរបស់ខ្លួន នៅពេលវាធ្វើដំណើរកាត់តាមទីក្រុងម៉ានីលឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែ អ្នកទស្សន៍ទាយធាតុអាកាសព្រមានថា ខ្យល់ព្យុះមួយទៀតដែលមានឈ្មោះថា Atsani កំពុងធ្វើដំណើរឆ្ពោះមកកាន់ប្រទេសហ្វីលីពីន៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments