ព្រះមហាក្សត្រនៃប្រទេសថៃ បានមានព្រះរាជបន្ទូលថា ប្រទេសរបស់ព្រះអង្គ គឺជា «ទឹកដីនៃការសម្រុះសម្រួល»។ ព្រះអង្គមានបន្ទូលដូច្នេះ នៅក្នុងអំឡុងពេលនៃការសួរជាសាធារណៈដ៏កម្រមួយអំពីការតវ៉ាកន្លងមក ដែលទាមទារឲ្យមានការធ្វើកំណែទម្រង់នយោបាយនិងសង្គមខ្លាំងក្លា ដែលក្នុងនោះរួមមានទាំងស្ថាប័នព្រះមហាក្សត្រផងដែរ។ ព្រះមហាក្សត្រ Maha Vajiralongkorn បានមានបន្ទូលដូច្នេះ កាលពីថ្ងៃអាទិត្យម្សិលមិញទៅកាន់បណ្តាញទូរទស្សន៍ Channel 4 News របស់ចក្រភពអង់គ្លេស នៅពេលដែលព្រះអង្គនិងព្រះមហាក្សត្រីយានី Suthida យាងកាត់ក្រុមអ្នកគាំទ្រ បន្ទាប់ពីធ្វើជាព្រះរាជអធិបតីនៅក្នុងពិធីសាសនាមួយនៅខាងក្រៅព្រះបរមរាជវាំងក្នុងទីក្រុងបាងកកមក។ បន្ទូលរបស់ព្រះអង្គនេះ គឺជាការឆ្លើយតបទៅនឹងសំណួរអំពីថាតើព្រះអង្គនឹងសម្រុះសម្រួល ឬក៏អត់តាមការទាមទាររបស់ក្រុមបាតុករដែលចង់ឲ្យកាត់បន្ថយឥទ្ធិពលរបស់ស្ថាប័នព្រះមហាក្សត្រ។ នៅពេលសួរថាតើព្រះអង្គនឹងមានបន្ទូលយ៉ាងដូចម្ដេចទៅកាន់ក្រុមបាតុករ ព្រះអង្គបានមានព្រះរាជបន្ទូលដូច្នេះថា៖ «យើងស្រឡាញ់ពួកគេទាំងអស់ដូចៗគ្នា»។ ទីក្រុងបាងកក បានក្លាយទៅជាកន្លែងតវ៉ាប្រឆាំងទ្រង់ទ្រាយធំអស់រាប់សប្តាហ៍ ដែលដំបូងចាប់ផ្តើមដោយការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ចុះចេញពីតំណែង។ លោក Prayuth គឺជាអតីតឧត្តមសេនីយ៍យោធាដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលនៅក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០១៤។ លោកបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ក៏ប៉ុន្តែក្រុមបាតុករបាននិយាយថា ការបោះឆ្នោតនោះមានការលួចបន្លំ ដោយសារតែច្បាប់ត្រូវបានតាក់តែងឡើងដោយយោធា៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments