ចិន​អបអរសាទរ​លោក ​បៃដិន និង​អ្នក​ស្រី ហារីស ដែល​បាន​ឈ្នះ​ឆ្នោត​កាន់​តំណែង​ក្នុង​សេតវិមាន

By , Comment
Share on Facebook Tweet on Twitter
ប្រទេសចិន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នាត​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន (Joe Biden) និង​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី ខាម៉ាឡា ហារីស (Kamala Harris)។ លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ធ្វើ​សេចក្តីប្រកាស​នេះ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ។ លោក Wenbin ថ្លែងថា៖ «យើងគោរព​ការ​ជ្រើសរើស​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង។ យើង​យល់​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក ​នឹង​សម្រេច​តាម​ច្បាប់​និង​នីតិ​វិធី​របស់​សហរដ្ឋ​អាមេរិក»។ លោក បៃដិន ត្រូវព្យាករណ៍​ថា​នឹង​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២០ ខែមករា​ខាងមុខ ដោយផ្អែកលើ​ការនាំមុខ​យ៉ាងច្រើន ក្នុង​ការរាប់​សន្លឹកឆ្នោត​ដែលកំពុង​ធ្វើ​ជាបន្ត ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី​៣​ ខែ​វិច្ឆិកា។ លទ្ធផល​ឆ្នោត​នឹង​ត្រូវ​ឆ្លងកាត់​ការ​តវ៉ា​ក្នុង​តុលាការ និង ការ​រាប់​ឡើងវិញ​ក្នុង​រដ្ឋ​ខ្លះ ហើយលទ្ធផល​ទាំងនោះ មិន​ទាន់​ជាលទ្ធផល​ផ្លូវការទេ រហូត​ដល់ក្រោយពេល​រដ្ឋ​នីមួយៗ​បញ្ជាក់​តាម​ផ្លូវការ​រួចរាល់​សិន។ រដ្ឋ​ទាំងអស់​ចាំបាច់​ត្រូវ​ប្រកាសលទ្ធផល​ផ្លូវការ​ មិន​ឲ្យ​ហួស​ពី​ថ្ងៃទី៨ ​ខែធ្នូ។ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី មិនបាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដទៃ​ទៀត កាលពីសប្តាហ៍​មុន ដែលបាន​អបអរសាទរ​លោក បៃដិន ក្រោយពេល​ដែល​លោក​ត្រូវ​បានព្យាករណ៍​ថា មានទទួល​អង្គបោះឆ្នោត​គ្រប់គ្រាន់ក្នុង​ការ​បោះឆ្នោត ដើម្បីឈ្នះ​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ នៅក្រោម​រដ្ឋបាលលោក បៃដិន ក្រុម​អ្នក​វិភាគ​នយោបាយ រំពឹងថា នឹង​មិនមានការ​ផ្លាស់ប្តូរ​ច្រើនទេ ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និងប្រទេស​ចិន ដែលកាលពីពេល​ថ្មីៗនេះ​ មាន​សភាពតានតឹង​ ដោយសារ​ការរិៈគន់​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះ​ការ​ធ្វើពាណិជ្ជកម្ម និងប្រវត្តិ​សិទ្ធិមនុស្ស ព្រមទាំង​ការ​ចោទ​ប្រកាន់​អំពីការ​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក៕ http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments