គណបក្ស​របស់​អ្នកស្រី Aung San Suu Kyi មាន​ទំនុកចិត្ត​នៅ​ពេល​ការរាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ​បង្ហាញ​ថា​នាំមុខ

By , Comment
Share on Facebook Tweet on Twitter
គណបក្ស​កាន់​អំណាច​របស់​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​មាន​ទំនុក​ចិត្ត​ថា ខ្លួន​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ បន្ទាប់ពី​បាន​រាយការណ៍​ថា ខ្លួន​បាន​នាំមុខ​លើ​ការ​បោះឆ្នោត​ដែល​ផ្អែក​លើ​ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ផ្លូវការ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​កាន់​អំណាច​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi។ គណបក្ស​នេះ ​នៅតែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស ក៏ប៉ុន្តែ​កិត្តិនាម​របស់​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជាតិ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវការ​អាសនៈ​សរុប​ចំនួន ៣២២ ដើម្បី​បង្កើត​រដ្ឋាភិបាល ហើយ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ការ​បោះឆ្នោត ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​គណបក្ស​ថ្មីៗ​លេច​ឡើង ហើយ​គណបក្ស​ជាតិ​សាសន៍​ភាគ​តិច​នានា​ទទួល​បាន​ការ​គាំទ្រ​នៅ​តាម​តំបន់​មួយ​ចំនួន៕ http://ifttt.com/images/no_image_card.png

From អាស៊ី - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments