ក្នុងសប្តាហ៍ទី២នៃខែសីហា សហរដ្ឋអាមេរិក និងតៃវ៉ាន់បានបង្ហាញពីការពង្រឹងចំណងទាក់ទងជាសាធារណៈមួយ ដោយការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការនៅក្នុងវិស័យសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃទស្សនកិច្ចកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់។ ខណៈដែលមិនទាន់មានទំនាក់ទំនងការទូតផ្លូវការណាមួយនៅឡើយ អនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែសីហា ដោយនាយកវិទ្យាស្ថានអាមេរិកាំងនៅកោះតៃវ៉ាន់ លោក W. Brent Christensen និងប្រធានក្រុមប្រឹក្សាតៃវ៉ាន់សម្រាប់កិច្ចការអាមេរិក អ្នកស្រី Yang Jen-ni ក្នុងនាមការិយាល័យតំណាងផ្នែកវប្បធម៌ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងតៃប៉ិនៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក លោក Alex Azar ដែលបានធ្វើទស្សនកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល និងសុខមាលភាពតៃវ៉ាន់ លោក Chen Shih-chung បានធ្វើជាសាក្សីសម្រាប់ការចុះហត្ថលេខានេះនៅមជ្ឈមណ្ឌលគ្រប់គ្រងការរាតត្បាតថ្នាក់កណ្តាលនៅក្នុងក្រុងតៃប៉ិ។ អ្នកជំនាញតៃវ៉ាន់សម្រាប់វិស័យនេះចំនួន៣រូបបាននិយាយប្រាប់ VOA ថា អនុស្សារណៈនេះនឹងផ្តល់ឱកាសធុរកិច្ចជាច្រើនដល់តៃវ៉ាន់ ជាពិសេសប្រសិនបើសហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យាផលិតបរិក្ខារពេទ្យកម្រិតខ្ពស់ដើម្បីគាំទ្រដល់វិស័យសុខភាពសាធារណៈរបស់តៃវ៉ាន់។ ការណ៍នេះនឹងជួយឱ្យតៃវ៉ាន់អាចចាប់ផ្តើមផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់បរិក្ខារពេទ្យរបស់ខ្លួនចេញពីប្រទេសចិន ទៅសហរដ្ឋអាមេរិកវិញ។ ការផ្លាស់ប្តូរចេញពីប្រទេសចិន អ្នកស្រាវជ្រាវនៅវិទ្យាស្ថានតៃវ៉ាន់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច លោកDarson Chiu បានប្រាប់ VOA ថា ការរាតត្បាតនៃមេរោគកូរ៉ូណាបានធ្វើឱ្យអ្នកតាក់តែងគោលនយោបាយតៃវ៉ាន់វាយតម្លៃឡើងវិញចំពោះការពឹងផ្អែកលើវត្ថុធាតុដើមមកពីប្រទេសចិន។ លោកបាននិយាយក្នុងសម្តីដើមថា «រដ្ឋបាលលោកប្រធានាធិបតីត្រាំចង់កាត់បន្ថយការពឹងផ្អែកលើប្រទេសចិនចេញពីសង្វាក់ផ្គត់ផ្គង់បរិក្ខារពេទ្យរបស់ខ្លួន ហើយនិន្នាការនេះដូចគ្នានឹងតៃវ៉ាន់ដែរ។ កាលពីមុន តៃវ៉ាន់ប្រើប្រាស់ចិនធ្វើជាអ្នកផ្គត់ផ្គង់ទំនិញ មុនពេលបញ្ចូនទំនិញទៅសហរដ្ឋអាមេរិក។ នៅពេលអនាគត យើងនឹងកាត់បន្ថយ «ឈ្មួញកណ្តាល» នេះ»។ ជាឧទាហរណ៍ លោកបាននិយាយថា ចិនបានប្រើប្រាស់ម៉ាសដែលផលិតនៅតៃវ៉ាន់ ចាប់តាំងពីមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ម៉ាសទាំងនោះត្រូវបានផលិតដោយមិនចាំបាច់ត្រូវការវត្ថុធាតុដើមផលិតនៅប្រទេសចិន។ កាលពីមុន ក្រុមហ៊ុនតៃវ៉ាន់នាំចូលវត្ថុធាតុដើមពីប្រទេសចិនដោយសារតែតម្លៃទាប ឬនាំបញ្ជូនបរិក្ខារពេទ្យសម្រេចពាក់កណ្តាលដែលមានតម្លៃថ្លៃ ឬផលិតផលសុខភាពសាធារណៈផ្សេងទៀតទៅកាន់ប្រទេសចិនដើម្បីដំឡើង មុនពេលនាំចេញទំនិញទាំងនោះទៅកាន់ទីផ្សារផ្សេងទៀត៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
តៃវ៉ាន់មានគម្រោងផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រពីប្រទេសចិន
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments