RFA | អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​ពលករ​ខ្មែរ ២១​នាក់ ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់ | hot news

By , Comment
Share on Facebook Tweet on Twitter

អាជ្ញាធរ​​ថៃ​បាន​​ចាប់​ខ្លួន​ពលករ​ខ្មែរ ២១នាក់ ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ ខណៈ​ប្រទេស​នេះ​កំពុង​បន្ត​បិទ​ច្រក​ព្រំ​ដែន​ជាមួយ​កម្ពុជា ដើម្បី​​បង្ការ​ករណី​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។

សារព័ត៌មាន​ថៃ​ផ្សាយ​ថា អាជ្ញាធរ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះកែវ បាន​ឃាត់​ខ្លួន​ ពលករ​ទាំង​នោះ​កាល​ពី​ថ្ងៃ​ទី១០ មិថុនា​ នៅ​ពេល​ដែល​ពួក​គេ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ច្រក​មួយ​នៃ​ខេត្ត​នេះ ​ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ពួក​គេ​ក្នុង​ទឹក​ដី​ថៃ​វិញ។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ​ទាំងនោះ បាន​ប្រាប់​អាជ្ញាធរ​ថៃ​ថា ​ពួក​គេ​មិន​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ ហើយ​ប្រឈម​នឹង​ ​​ការ​ខ្វះ​ខាត​ខ្លាំង ព្រោះ​មិន​មាន​ចំណូល ទើប​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ បំណង​ទៅ​កាន់​ទីក្រុង​បាងកក​ និង​ខេត្ត​ឈុនបុរី ដើម្បី​រក​ការងារ​ធ្វើ​ ដូច​ជា​ការងារ​សំណង់​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ​ លោក ពេជ្រ វណ្ណា ដើម្បី​សាកសួរ​អំពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ មិថុនា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​សង់​ត្រាល់ (CENTRAL) ​ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន ឱ្យ​​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំង ២១នាក់​នោះ ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី១១ មិថុនា​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ថ្លែង​ទៀត​ថា ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​លួច​ចេញ​ចូល​ប្រទេស​ថៃ​ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បាន​ស្ទើរ​រាល់ថ្ងៃ ព្រោះ​អាជ្ញាធរ​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ។ លោក​អះអាង​ថា កាល​ពី​ខែ​ឧសភា​ កន្លងទៅ​ មាន​ពលករ​ខ្មែរ ​ជាង ២ម៉ឺន​នាក់ បាន​ចេញ​ចូល​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments