គុណ​មាតាបិតា​

By ,
Share on Facebook Tweet on Twitter
motherhood ,mother farther ,គុណ​មាតាបិតា​

ពុកម៉ែមានគុណ    ធ្ងន់លើសប្រឹថពី
ស៊ូផ្តូរជីវី                  អាណិតបុត្តភ្ញា
ទោះយប់ឬថ្ងៃ          ក៏លោកមិនថា
លំបាកយ៉ាងណា      អាត្មាស៊ូបាន ។
សមុទ្រសែនជ្រៅ       នៅចាញ់ចិត្តម៉ែ
វាស់មិនបានទេ          មើលថែគ្រប់ប្រាណ
ចិត្តម៉ែជាក់            សណ្ដោសទូន្មាន
ប្រដៅប្រិតប្រៀន       អោយខុំធ្វើល្អ ។
ទន្លេម៉ែហែល           ចំឡងកូនថ្លៃ
ទៅះត្រូវក្សិណក្ស័យ   ដាក់ជីវិតផ្ដូរ
បើកូនបានសុខ          ម៉ែសែនត្រេកអរ
ចិត្តលោកស្មោះសរ     ត្រដរព្រោះកូន ។
គុណម៉ែសែនធំ             គ្មានអ្វីផ្ទឹបាន
កូនៗគ្រប់ប្រាណ           កុំភ្លេចម៉ែខ្លួន
ត្រូវថែរក្សា                   ក្រាបអោនលំទោន
គុណធ្ងន់ណាស់ស្ងួន    ហែលឆ្លងមិនផុត ។
ទោះក្រឬមាន               កូនកុំភ្លេចម៉ែ
មានតែមួយទេ              អ្នកម៉ែកំសត់
បើជាតិក្រោយមាន       សូមកុំអោយព្រាត់
ជាតិនេះសូមស្បថ       សូមជាកូនម៉ែ  (  ទៀត )  ។

និពន្ធ ដោយ ព្រះមហា ឆុង សុង ៦ ប្រយោគ

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.