ទុក្ខសោក​ ដំរី​ ជាន់​ខ្លា​ ដី​កំពង់​ធំ

By ,
Share on Facebook Tweet on Twitter
ដំរី​ជាន់​ខ្លា,kampongthom

ដំរីខ្លានៅស្ងៀមបៀមទុក្ខសោក                វិយោគបោកប្រាណស្ដាយស្រណោះ
ខ្មាសអស់ញាតិមិត្តជីវិតគ្រោះ                    អាប់យសរបួសព្រោះស្ដូបថ្មី។

គេសង់លឿនលេវលើសអាគារ                 យើងវិញរាបវារនៅលើដី
គេមានកិត្តិយសខ្ពង់ខ្ពស់ល្បី.                      យើិងវិញក្រក្រីដីស្រោបប្រាណ។

ឱ!មនសិកាស្នេហាជាតិ                              ម្ដេចក៏រវាទឃ្លាតទៅបាន
អគតិរួមរិតលែងគិតក្សាន្ត                            ធ្វើម្ដេចតែបានបំណងគេ👎🏿

១៨/០៩/២០១៦
អត្តបទៈ​ FB កម្រង ផ្កាស្នេហ៍
------------------------------------------------------------------------------
១. អាហ្វឿងកាហាន់ កាន់តែផ្គើន                  ព្រហើនហ៊ានសង់ សំណង់ថ្មី
ស្តូបធំឡើងខ្ពស់ ហួសផុតដី                           ខ្លាជាន់ដំរី ដីស្ទឹងសែន....

២. ឃើញហើយអារម្មណ៍ ខ្ញុំឈឺចាប់                ស្ទើរស្លាប់ឱរ៉ា ផ្សាអួលណែន
ស្រស់ៗនឹងភ្នែក ពេកមែនទែន.                       ម៉ឺនសែនទោម្នេញ ពេញចិន្តា...

៣. ឱ!កំពង់ធំ ជំរុំចិត្ត                                        បើបារមីពិត ស្និទ្ធិរក្សា
សូមលោកជួយថែ ខ្មែរផងណា                         ពីពួកឫស្យា ចោរឈ្លានពាន...

ស្ទឹងសែនជួយនាំ ពាំសម្តី
ប្រាប់ខ្មែរប្រុសស្រី ខ្មៀតឃ្មៃហ៊ាន
ដេញពួកអាដួន យួនឈ្លានពាន
ឱ្យខ្វៀនរត់ខ្វាត់ ខ្ចាត់ដីខ្មែរ។

#FB-កវីសម្បូរស្នេហ៍
-----------------------------------------------------------------------------
ទឹកភ្នែកស្រក់ហូរ         ហួសពាក្យហារស្ដី
ត្រូវយួនយកដី            បំបាត់  កេរខ្មែរ
ឱ  កំពង់     ធំ            អ្នកកណ្ដាលគេ
គ្រប់ខេត្តផងដែរ          ព្រោះមិនទាន់ដល់
ប្រេះស្រាំ     ឱរា         សង្ខារខ្វល់ណាស់
បាត់សំណាកចាស់      ប្ដូររូប      ភាពថ្មី
ឯណាយុត្តិសាសន៍      ការពារ        បុរី
ខ្មែររង      ទុក្ខក្រៃ       អយុត្តិធម៌ម្លេះ ៕

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.