វីរៈភាពដ៏កម្ររបស់អ្នកស្នេហាជាតិខ្មែរ នាសត្សវត្សទី២១...!​ កែម​ ឡី​

By ,
Share on Facebook Tweet on Twitter



សូមកុំឲ្យការលះបង់របស់បុរសម្នាក់នេះ ឥតន័យឲ្យសោះ បើគាត់
នៅមានសង្ខារ គ្រប់វិនាទី និង គ្រប់ពាក្យសម្ដី ១ម៉ាត់ៗ វាចាចេញ
មកពិតជាមានតម្លៃមហាសាលសម្រាប់ប្រជាជាតិ និងជោគវាសនា
អនាគតនៃប្រទេសមួយនេះខ្លាំងណាស់ ព្រោះការវិភាគរបស់លោក
ពូបានយកអាយុជីវិតគាត់ធ្វើជាដើមទុន និងតម្កល់អាយុជីវិតជាតិ
សំខាន់ជាងសុខសុវត្តិភាពរបស់គាត់។

ដូច្នេះ បើពិតជាមានឈាមជ័រជាខ្មែរ ស្រលាញ់ជាតិទឹកដី និងត្រូវការ
យុត្តិធម៌ សង្គមមួយស្អាតស្អំមែន គឺយើងមិនអាចទេ មិនត្រូវភ្លេច
បានឡើយ ត្រូវផ្ដាំតកូន ប្រាប់អ្នកបន្តវេនថា លោកពូ កែម ឡី ជា
នរណា ហើយបើកូនកូនចៅសួរ កែម ឡី ជានរណា តើអ្នកហូរទឹក
ភ្នែកឬទេ? ច្បាស់ណាស់បេះដូងអ្នកនឹងដើរខុសចង្វាក់ មុននឹងឆ្លើយ
ចម្លើយ.... ហើយកុំភ្លេចប្រាប់កូនចៅជំនាន់ក្រោយថា អ្នកណាជាអ្នក
សម្លាប់គាត់? សម្លាប់ព្រោះរឿងអ្វី...?

ខ្មែរត្រូវស្គាល់ពីអតីកាលរបស់ដូនតាខ្លួន លោកតា ឃ្លាំង មឿង ពលី ដើម្បីជំរុញសតិស្មារតីទ័ពខ្មែរឲ្យអង់អាចក្លាហានប្រយុទ្ធនៅទព័សៀម
កែម ឡី ជាវីរៈបុរសេជាតិទី១ ក្នុងសតវត្សសម័យទំនើប ដោយហ៊ាន
ពលី ហើយក្ដីសង្ឃឹមរបស់គាត់សង្ឃឹមថា ខ្មែរមួយចំនួនដែលកំពុង
សង្ងំធ្វើអណ្ដើកក្នុងស្នូក ឲ្យក្លាយជាតំណក់ឈាមមានតម្លៃពូជបុព្វ
បុរសអង្គរឡើងវិញ តើបញ្ហាអ្វីដែលលោកពូបារម្មណ៍? តើបរទេស
មួយណាដែលធ្វើឲ្យលោកខ្វល់ខ្វាយហ៊ានពលី ឈាមជ្រាបពេញដី តំណក់ទឹកភ្នែកស្រក់ស្ទើរខ្មែរមួយនគរ...?៕

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.