តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ហាក់​ត្រៀម​រួចរាល់​ដើម្បី​រក្សា​ទុក​ច្បាប់​សុខភាព Obamacare

By , Comment
Share on Facebook Tweet on Twitter
ចៅក្រម​ភាគ​ច្រើន​នៃ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ផ្តល់​សញ្ញា​ថា ខ្លួន​ទំនង​ជា​ច្រាន​ចោល​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​លុបចោល​ច្បាប់​សុខភាព Affordable Care Act ដែល​ជា​ច្បាប់​ដែល​បាន​ផ្តល់​ការ​ធានា​រ៉ាប់រង​ខាង​សុខភាព​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់។ នៅ​ក្នុង​សវនាការ​មួយ​របស់​តុលាការ​កំពូល​ដែល​មាន​ចៅក្រុម ៩ រូប ជា​សមាជិក ចៅក្រម​អភិរក្សនិយម ២ រូប​គឺ លោក John Roberts ដែល​ជា​ប្រធាន​ចៅក្រម និង​លោក Brett Kavanaugh បាន​បញ្ជាក់​ថា ពួកគេ​មាន​ទំនោរ​ចូលរួម​ជាមួយ​ចៅក្រម​សេរីនិយម ៣ រូប របស់​តុលាការ ដើម្បី​រក្សា​ច្បាប់​សុខភាព​នេះ​ឲ្យ​នៅ​ជា​ធរមាន។ ច្បាប់​សុខភាព​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ ២០១០ ហើយ​ត្រូវ​បាន​ជំទាស់​ប្រឆាំង​ដោយ​គណបក្ស​សាធារណរដ្ឋ ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ច្បាប់​នេះ​មក។ ច្បាប់​សុខភាព​នេះ​មាន​បំណង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​អាមេរិកាំង​ឲ្យ​ទិញ​ការ​ធានា​រ៉ាប់រង​សុខភាព​ឯកជន និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សម្រាប់​ពលរដ្ឋ​ក្រីក្រ។ មន្ត្រី​រដ្ឋ​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​គាំទ្រ​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​អះអាង​នៅ​ក្នុង​សវនាការ​នោះ​ថា ច្បាប់​នេះ​ទាំង​មូល​ត្រូវតែ​លុបចោល ដោយសារតែ​កាល​ពី​ឆ្នាំ ២០១៧ សភា​បាន​លុបចោល​ការ​ផាក​ពិន័យ​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​មិន​ទិញ​ការ​ធានា​រ៉ាប់រង​សុខភាព។ ប៉ុន្តែ លោក​ចៅក្រម Roberts បាន​និយាយ​ថា៖ «សភា​បាន​ទុក​ផ្នែក​ផ្សេង​ទៀត​នៃ​ច្បាប់​នេះ​ឲ្យ​នៅ​ដដែល នៅ​ពេល​ដែល​ខ្លួន​លុបចោល​ការ​ផាក​ពិន័យ​នោះ»។ ចៅក្រម​សេរី​និយម ៣ រូប​នៃ​តុលាការ​កំពូល​នេះ គឺ​លោក Stephen Breyer អ្នកស្រី Elena Kagan និង​អ្នកស្រី Sonia Sotomayor ក៏​បាន​គាំទ្រ​ច្បាប់​នេះ​ដែរ។ ច្បាប់​ថែទាំ​សុខភាព ដែល​គេ​ស្គាល់​ថា Obamacare នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី Barack Obama៕

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments