នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mark Meadows បានឆ្លងជំងឺកូវីដ១៩ ស្របពេលករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសកើនឡើងខ្លាំងជាពេលណាៗទាំងអស់ ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះ។ មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋបាលលោក Trump បញ្ជាក់ថា លោក Meadows ពិតជារកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ដែលជាជំងឺដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង ២សែន ៣ម៉ឺន ៦ពាន់នាក់នៅក្នុងឆ្នាំនេះ ប្រាកដមែន។ លោក Meadows បានធ្វើដំណើរជាមួយលោក Trump ក្នុងអំឡុងពេលមុន និងក្នុងថ្ងៃបោះឆ្នោត ហើយបានចេញមុខជាសាធារណ:ចុងក្រោយកាលពីព្រឹកថ្ងៃពុធ ដោយគ្មានពាក់ម៉ាស់ ខណ:ពេលដែលលោក Trump ប្រកាសដោយមិនត្រឹមត្រូវពីជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងពេលរាប់សន្លឹកឆ្នោត។ លោក Meadows គឺជាជំនួយការដ៏ជិតស្និទ្ធម្នាក់ ដែលនៅកៀកនឹងលោក Trump នៅពេលលោក Trump ឆ្លងជំងឺកូវីដ១៩ កាលពីខែមុន ប៉ុន្តែលោកបានធ្វើតេស្តរាល់ថ្ងៃ ហើយក៏បានបំពេញការងារតាមកាលវិភាគប្រចាំថ្ងៃរបស់លោកផងដែរ៕
From សុខភាព - Voice of America | VOA
via _IFTTT
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments