ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ​បំផុស​​ឲ្យ​មាន​វិធី​បង្រៀន​ថ្មីៗ​នៅ​ក្នុង​សង្កាត់​​​ក្រី​ក្រ​មួយ​នៅ​ឥណ្ឌា

By , Comment
Share on Facebook Tweet on Twitter
នៅពេល​កណ្ដឹង​រោទិ៍​តាម​ឧបករណ៍​បំពង​សំឡេង​មួយ​ដាក់​ពីលើ​ឡាន​ van មួយ​គ្រឿង​ប្រកាសថា​ដល់​ម៉ោង​ចូលរៀននៅ​ក្នុង​ភូមិ​ Kanwarsika ក្រុម​សិស្ស​ចាប់​ផ្តើម​រៀន​នៅ​ក្នុង​ផ្ទះ​និង​នៅ​តាម​ទីធ្លា​នានា។ បន្ទាប់​ពីសូត្រធម៌​តាមប្រពៃ​ណី គ្រូម្នាក់បង្រៀន​គីមី​វិទ្យាដោយប្រើមីក្រូមួយ​ពី​ផ្លូវ​ម្ខាង។ ការបង្រៀនទាំង​នេះធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា សិស្ស​ទាំង​នេះ​រៀន​ទាន់​ នៅ​ក្រោយមិន​បាន​ទៅ​សាលារៀនច្រើន​ខែ​មក​ហើយដោយសារ​ការ​រាតត្បាតជំងឺ​កូវីដ១៩។ នាង Sania Ahmed សិស្ស​ថ្នាក់​ទី​៩​និយាយ​ថាការ​បង្រៀនបែប​នេះជួយ​នាង​ឱ្យ​រៀនទាន់។ ការរៀននៅ​ផ្ទះក៏នាំឱ្យ​នាង​មានសុវត្ថិភាពពីវីរុស​កូរ៉ូណា​ដែរ។ ​ស្រុក Nuh ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​បាន​រក​ឃើញវិធីបង្រៀន​សិស្ស​ ចាប់​ពីការ​បង្រៀននៅក្នុងទីលាន​ក្នុង​ភូមិតាម​រយៈ​ការ​ផ្ដួចផ្តើម​គំនិត​មួយ​ដែល​មាន​ឈ្មោះ​ថា«សាលា​រៀន​សហគមន៍»រហូត​ដល់​ឡាន​ van ដែលបំពងសំឡេង​មេរៀន​ទៅ​ក្នុងផ្ទះ។ ពួកអ្នកស្ម័គ្រ​ចិត្តនិង​ពួក​គ្រូបង្រៀន​ក្នុង​មូលដ្ឋាន​បាន​បង្រៀន​សិស្ស​៧​ពាន់​នាក់នៅ​ក្នុង​ភូមិ​ជាច្រើន។ ការ​ផ្ដួចផ្តើម​គំនិតនេះ​បានចាប់​ផ្តើមនៅ​ក្រោយអាជ្ញាធរ​រក​ឃើញ​ថា​សិស្ស​ភាគច្រើននៅ​ក្នុង​ស្រុកមាន​ប្រាក់ចំណូល​ទាប​មិន​អាច​រៀនតាម​ online ទេ ​ពី​ព្រោះ​ពួក​គេ​គ្មាន កុំព្យូទ័រ ឬ smartphones ទេ។ លោក Jamshed Khan គ្រូបឋម​សិក្សា​ម្នាក់​ដែល​បង្រៀន​នៅ​ក្នុង​ភូមិ​ Righer ពន្យល់​ថា​ការ​សិក្សាតាម​ឌីជីថល មិន​អាចធ្វើ​បាន​ទេនៅ​ក្នុង​ស្រុក​នេះ ពីព្រោះ​គ្រួសារ​ភាគ​ច្រើននៅ​ទី​នេះ​មានគ្នីគ្នា​ច្រើន ហើយ​ជា​ធម្មតា​មាន​ទូរសព្ទ​តែ​មួយ។ នាង​ Saista ជា​សិស្ស​ថ្នាក់​ទី​៨​មក​ពី​គ្រួសារមួយ​បែប​នេះ។ នាងនិយាយ​ថានៅ​ក្នុង​គ្រួសារ​នាង​មានបង​ប្អូន​ប្រុស​និងបង​ប្អូន​ស្រី​បី​នាក់​ តែមាន​តែបងប្រុស​នាង​ទេ​មាន​ទូរសព្ទ ដូច្នេះនាងមិន​អាច​រៀន​បាន​ទេ។ ព្រោះ​ហេតុ​នេះ​ហើយបាន​ជា​ការ​បង្រៀន​បែប​នេះ​ជួយ​នាងបាន​។ នៅក្នុង​ភូមិ​ Righer ចំនួន​ថ្នាក់​រៀននៅ​តាម​សហគមន៍​បាន​ពង្រីក​ពី​៥ទៅ​ដល់​១៥។ ពួកសិស្ស​វ័យ​ក្មេងរៀន​គណិតវិទ្យា​និងរៀន​សរសេរអក្សរ​ ចំណែក​ឯពួកសិស្សមាន​អាយុ​ច្រើន​ជាងក្មេងៗទាំង​នេះរៀន​ភាសាអង់គ្លេស​និងគណិតវិទ្យា​ពីរ​ម៉ោង។ នៅខាងក្រៅ​អាគារ​ ពួក​គេ​អង្គុយឃ្លាត​ពី​គ្នា​ដោយ​ធ្វើ​តាម​ការ​ណែនាំទប់ទល់​នឹង​ជំងឺ​កូវីដ១៩។ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​មូលដ្ឋាន​ហៅ​ថា«ពួក​ឯកអគ្គរដ្ឋទូតខាង​ការសិក្សា​អប់រំ»ដែល​បង្រៀន​ពួក​សិស្ស​ពីរ​ម៉ោង មានតាំង​ពី​ពួក​គ្រូ​បង្រៀន​រហូតដល់​ពួកនិស្សិតដែល​រៀនថ្នាក់​ក្រោយបរិញ្ញា​ ដូច​ជា​លោក Khushi Mohammad ជា​ដើម។ លោក Mohammad និយាយ​ថាលោក​បានចូល​រួម​ក្នុង​ការ​ផ្តើមគំនិតនេះ​នៅ​ក្រោយ​លោក​បាត់បង់​ការងារ​នៅ​ឯ​សាលារៀន​ឯកជនមួយ។​ ការ​បង្រៀន​ទាំង​នេះ​ជួយ​លោក​និង​ពួក​កុមារដែល​នៅ​ពេល​នេះកំពុង​រៀន​តាម​កម្មវិធីរបស់​ពួក​គេ។ សម្រាប់​ពួក​សិស្ស​ជា​ច្រើន​នាក់​ដែលមាន​មហិច្ឆតា​ ការបង្រៀន​ទាំង​នេះមាន​សារៈសំខាន់​ណាស់។ Faizan Khan ដែលជា​សិស្សថ្នាក់​ទី​៨និយាយ​ថាពិន្ទុ test របស់​គេនឹងកំណត់ថា​តើ​គាត់អាចរៀន​វិទ្យាសាស្ត្របាន​ឬ​ទេ។ បើ​តាម​ Khan សាលារៀន​មាន​ភាពរស់​រវើក។​ នៅ​ពេលនេះ​យុវជន​នេះ​ទៅ​ផ្ទះ​វិញនៅ ក្រោយ​រៀន​ពីរ​ម៉ោង។​ កាល​ពីមុន គាត់​ទៅ​ផ្ទះ​នៅ​ប្រមាណ​ម៉ោង​បី​រសៀល ហើយ​បន្ទាប់​មក​ក៏​ទៅវិហារ mosque។ គាត់​ថាគាត់នឹក​ដល់​ថ្ងៃ​ទាំង​នោះ។ នៅ​ពេល​សាលារៀននៅ​តែ​បិទទ្វារ​ ការផ្តើម​គំនិតសាលារៀន​ក្នុង​សហគមន៍ជួយ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថាការ​រាតត្បាតជំងឺ​កូវីដ​១៩ មិន​ធ្វើឱ្យ​ពួក​សិស្សា​នុសិស្សរាប់​ពាន់​នាក់​បាត់បង់ការ​សិក្សាមួយ​ឆ្នាំ​នោះ​ទេ៕   ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments