ករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់ជាង ១០ លានករណីនៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសនេះ ព្យាយាមដោះស្រាយការកើនឡើងខ្លាំងនូវការឆ្លងជំងឺនេះជាងពេលណាៗទាំងអស់។ ក្នុងពេលមួយសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិកមានការឆ្លងថ្មីជាមធ្យមចំនួន ១ សែនករណីក្នុងមួយថ្ងៃ ដែលជាកើនឡើងទ្វេដងនៅក្នុងការឆ្លងប្រចាំថ្ងៃចាប់តាំងពីមួយខែមុនមក។ មនុស្សប្រហែល ៩០០ នាក់ ស្លាប់ដោយសារជំងឺនេះជារៀងរាល់ថ្ងៃ។ បណ្ដារដ្ឋនៅភាគកណ្តាលផ្នែកខាងជើង បានរងការឆ្លងខ្លាំងជាងគេបំផុត ដោយមានអត្រាអ្នកជំងឺកូវីដ១៩ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅក្នុងតំបន់ ឡើងទៅដល់កម្រិតខ្ពស់បំផុតមួយ។ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅថ្ងៃចន្ទនេះ នឹងជួបជាមួយក្រុមការងារជំងឺកូវីដ១៩ នៅពេលដែលលោកគិតពីវិធានការដែលរដ្ឋបាលរបស់លោកនឹងធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ នៅពេលដែលលោកចូលកាន់តំណែងនៅខែមករាខាងមុខ។ បន្ទាប់ពីការប្រជុំនៅថ្ងៃចន្ទនេះ លោកមានគម្រោងថ្លែងសុន្ទរកថាបង្ហាញពី «ផែនការរបស់លោកនៅក្នុងការកម្ចាត់ជំងឺកូវីដ ១៩» នេះ។ លោកអនុប្រធានាធិបតី Mike Pence ដែលបានដឹកនាំក្រុមការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្ននៅក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ នឹងបើកការប្រជុំក្រុមការងាររបស់លោកជាលើកដំបូងនៅថ្ងៃចន្ទនេះ ចាប់តាំងពីថ្ងៃទី ២០ ខែតុលាមក៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
ករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់ជាង ១០ លានករណីនៅថ្ងៃចន្ទនេះ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments