ចំនួនអ្នកឆ្លង​កូវីដ១៩ បន្ត​កើនឡើង​ខ្លាំង​នៅ​អាមេរិក ខណៈ​ប្រេស៊ីល​បន្ត​ការសាកល្បង​វ៉ាក់សាំង​របស់​ចិន

By , Comment
Share on Facebook Tweet on Twitter
សហរដ្ឋអាមេរិក​បាន​កត់​ត្រាចំនួនឆ្លង​វីរុសកូរ៉ូណា​ច្រើន​បំផុតក្នុង​រយៈពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃពុធ។ ​ទិន្នន័យ​ដែល​បាន​ចងក្រង​ដោយ​គម្រោង​តាម​ដាន​ជំងឺកូវីដ១៩​បង្ហាញ​ថា​ មាន​ករណីថ្មីជាង​១សែន ​៤ម៉ឺន ៤ពាន់​ ត្រូវ​បាន​រាយ​ការណ៍​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ដែល​លើស​ពី​តួលេខ​ថ្មី​ជាង​១សែន ​៣ម៉ឺន ៦​ពាន់ករណី ​ដែល​ត្រូវបាន​កត់ត្រា​កាល​ពី​ថ្ងៃ​មុន។​ ទិន្នន័យ​នេះ​ ក៏បាន​បង្ហាញ​ថា​ មាន​មនុស្ស​ចំនួន ៦៥.​៣៦៨​ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សារមាន​ជំងឺ​ កូវីដ១៩ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ដែរ​ក្នុង​មួយ​ថ្ងៃ។​ មនុស្ស១.៤២១​នាក់ផ្សេង​ទៀត​បាន​ស្លាប់កាលពី​ថ្ងៃពុធ​ ដោយ​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ជា​មធ្យម​រយៈ​ពេល​៧​ថ្ងៃ​ឡើង​ដល់​ជាង១ពាន់​នាក់។ ​តួលេខ​ថ្មីនេះធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​ដែល​មាន​សរុប​ជាង​១០,៤លាន និង​អ្នក​ស្លាប់​ជាង​២៤១.០០០នាក់។​ នេះ​បើ​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ Johns Hopkins។​ រដ្ឋដែល​មាន​ប្រជាជន​ច្រើន​បំផុត​គឺរដ្ឋ​ California មាន​ករណី​ឆ្លង​កូវីដ១៩ ​សរុប​ជិត​១​លាន​នាក់​បន្ទាប់​ពី​រដ្ឋ Texas ដែល​បាន​ក្លាយ​ជា​រដ្ឋ​ដំបូង​គេនៅសហ​រដ្ឋ​អាមេរិក​ដែល​មាន​ចំនួន​អ្នក​ជំងឺ​ដល់​កម្រិត​នេះ​កាល​ពី​ថ្ងៃពុធ។​ ចំណែកនៅ​ប្រទេស​ប្រេស៊ីល​វិញ​ ការ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង​ កូវីដ១៩ ​របស់​ចិន​បាន​ចាប់​ផ្តើម​ឡើង​វិញ​ បន្ទាប់​ពី​និយតករ​សុខភាព​របស់​ប្រទេស​នេះ​អំពាវនាវ​ឲ្យ​ផ្អាក​ដោយសារ «ហេតុការណ៍​ដ៏ធ្ងន់ធ្ងរ»​ ​ពាក់ព័ន្ធ​នឹង​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​ម្នាក់។ វ៉ាក់សាំង​នេះ​មាន​ឈ្មោះ​ថា CoronaVac ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ចិន ​ Sinovac។ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រធានាធិបតី​ប្រេស៊ីល​លោក ​Jair Bolsonaro ​ដែល​ជាអ្នក​រិះគន់​ជា​ញឹកញាប់​ចំពោះ​ប្រទេស​ចិន។​ ប្រទេស​ប្រេស៊ីល​មាន​អត្រាឆ្លង​វីរុសកូរ៉ូណា​ខ្ពស់​បំផុត​នៅ​អាមេរិកឡាទីនដោយ​មាន​អ្នក​ឆ្លង​ជាង​៥,៧នាក់​ និង​មាន​អ្នក​ស្លាប់​១៦៨.៣៦៨​នាក់​គិត​មក​ដល់​ពេល​នេះ។​ នេះ​បើ​យោងតាម​តួលេខនៃ​សាកលវិទ្យាល័យ ​Johns Hopkins។​ នៅ​ប្រទេស​អេស្ប៉ាញ​ អាជ្ញាធរ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្នក​ដំណើរ​មក​ពីបណ្តា​ប្រទេស​នានា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជា​តំបន់មាន​ហានិភ័យ​ខ្ពស់​នៃ​ កូវីដ១៩ ​ត្រូវ​បង្ហាញ​ភស្តុតាង​នៃ​ការ​ធ្វើតេស្ត​អវិជ្ជមាន​ មុន​ពេល​ពួក​គេអាច​ចូល​ក្នុង​ប្រទេស​នេះ។ ​អ្នក​ធ្វើ​ដំណើរ​ត្រូវតែ​មាន​ច្បាប់​ចម្លង​នៃ​ឯកសារ​ដើម​ជា​ក្រដាស​ឬ​ជា​ទម្រង់​អេឡិចត្រូនិក​ដែល​បង្ហាញ​ថា ​ការ​ធ្វើតេស្ត​របស់​គេ​ត្រូវ​បាន​ធ្វើឡើង​៧២​ម៉ោង​មុន​ពេល​ពួក​គេ​ចេញ​ដំណើរ។​ នៅ​ទូទាំង​ពិភព​លោក​គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ជំងឺ​កូវីដ១៩ ​បាន​ឆ្លង​ដល​មនុស្ស​ជាង​៥២​លាន​នាក់​និង​បាន​សម្លាប់​មនុស្ស​ជាង​១,២៨​លាន​នាក់៕

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments