អង្គការសហប្រជាជាតិ៖ ទីក្រុង​ដែល​ធន់ គឺជា​គន្លឹះ​នៃ​ការ​រើប​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩

By , Comment
Share on Facebook Tweet on Twitter
ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើ​ពិភពលោក​មាន​ជាង​ ៥០​លាន​នាក់​ ដែល​ក្នុង​នោះ​មាន​អ្នកស្លាប់ ចំនួនជាង ១,២ លាន​នាក់។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ទិន្នន័យ​វីរុស​កូរ៉ូណា​ John Hopkins។ ទីក្រុង​នានា​នៅ​តែ​ជា​ចំណុច​នៃ​ការ​ចម្លង​ខ្លាំង។ ហើយ​តំបន់​ទី​ក្រុង ដែល​មាន​ប្រជាជន​រស់​នៅ​ជាង ៣​ពាន់​លាន​នាក់ រ៉ាប់រង​៩៥​ភាគរយ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​សរុប។ វិធានការ​បិទ​សកម្មភាព​ផ្សេងៗ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​វីរុស​ដ៏​ប្រល័យ​នេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ ហើយ​តំបន់ទីក្រុង​លែងមាន​សកម្មភាព​វប្បធម៌រស់រវើក​ដូច​ដែល​ធ្លាប់​មាន​ពី​មុន​មក។ របាយការណ៍​មួយ​ពី​ទីភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​លំនៅដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា ទីក្រុង​ផ្សេងៗ​អាច​រើប​ឡើងវិញ​និង​រីកចម្រើន​ឡើង​វិញ​ បើ​មាន​គោលនយោបាយ​សមស្រប។ អ្នកស្រី Paola Deda គឺ​ជា​នាយិកា​ផ្នែក​រុក្ខប្រមាញ់ ដីធ្លី និង​លំនៅដ្ឋាន​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អង្គការ​សហប្រជាជាតិ​សម្រាប់​ទ្វីប​អឺរ៉ុប។ អ្នកស្រី​បាន​និយាយ​ថា របាយការណ៍​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​គ្រប់​បែបផែន​នៃ​ជីវិត​រស់​នៅ​ក្នុង​ទីក្រុង។ ​ អ្នកស្រី​ Deda ថ្លែងថា៖ «ការ​រាតត្បាត​វីរុស​កូរ៉ូណា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​ដឹកជញ្ជូន​សាធារណៈ​ ដែល​ត្រូវរៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ។ ក៏ដូចជា សារៈសំខាន់​នៃ​ការ​រៀបចំ​ជា​ទីក្រុង​ដែល​ពលរដ្ឋទូទៅ​ចំណាយ​ពេល​ជា​មធ្យម​ត្រឹមតែ​ ១៥​នាទី​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ឬទទួល​បាន​សេវាកម្ម​សំខាន់​ផ្សេងៗ។ តម្រូវ​ការ​ឲ្យ​មាន​សេវាកម្ម​ផ្សេងៗ​នៅ​ជិត​អ្នក​នឹង​ជួយ​កាត់បន្ថយ​ភាពកកកុញសម្រាប់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ហើយ​ជា​ពិសេស រថយន្ត​ឯកជន​មិន​មែន​ជា​មធ្យោបាយ​តែ​មួយ​គត់នោះទេ​ ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង ​និង​ដើម្បីធ្វើ​ឲ្យ​ទីក្រុង​ប្រកប​ដោយ​ចីរភាព​ជាង​មុន»។ អ្នក​ស្រី Deda បាន​ច្រាន​ចោល​នូវ​ការ​អះអាង​ដែល​ថា ដោយសារតែ​ការ​រីកធំឡើង​ជា​បន្តបន្ទាប់​របស់ទីក្រុង​ផ្តល់​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ទីក្រុង​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រីកធំ​កាន់​តែ​ខ្លាំង​ឡើង។ អ្នកស្រី​បាន​និយាយ​ថា ទីក្រុង​ដែល​កន្លែង​នានា​នៅ​ជិតៗគ្នា​ ផ្តល់លក្ខណៈ​ប្រសើរ​ដល់បរិស្ថាន​ និង​គុណភាព​ជីវិត​របស់​ប្រជាជន។ អ្នកស្រី​ថ្លែងថា៖ «ទីក្រុងដែល​កន្លែង​នានា​នៅ​ជិតៗ​គ្នា និង​ដែល​មាន​ការ​រៀបចំ​បាន​ល្អ​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ចរាចរណ៍ នាំ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថាមពល​ប្រសើរជាង​មុន និង​នាំ​ឲ្យ​ការ​ប្រើប្រាស់សេវាកម្ម​ និង​ទំនិញ​ទូទៅ​មាន​កម្រិត។ ដូច្នេះ​ ​ទម្រង់​របស់​ទីក្រុង​ គុណតម្លៃ​របស់​បរិស្ថាន​ និង​ការ​រៀបចំ​កន្លែង​ផ្សេងៗប្រកប​ដោយ​ការ​ការពារ​បរិស្ថាន ​និង​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ទីក្រុង​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែកក្នុង​បរិបទ​ចីរភាព»។ ​ អ្នកសរសេរ​របាយការណ៍​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​លំនៅដ្ឋាន​បាន​និយាយ​ថា តំបន់​ទីក្រុង​អាច​កាត់បន្ថយ​នូវ​វិសមភាព​នៅ​ក្នុង​សង្គម។ ហើយ​ការណ៍​នេះ​ អាច​សម្រេច​បាន​តាមរយៈ​ការ​ផ្តល់​នូវ​លំនៅដ្ឋានដែល​មាន​តម្លៃ​សមរម្យ​ដែល​ជនក្រីក្រមាន​លទ្ធភាព​អាច​ទិញ​បាន​ និង​កន្លែង​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រជាជនភាគ​តិច ដូចជា ជន​ចំណាកស្រុក និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ជា​ដើម។ ពួកគេ​ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ជាតិ​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដើម្បី​លើកកម្ពស់​សេវាកម្មសាធារណៈ​ផ្សេងៗ​ក៏ដូចជា ការ​ធ្វើ​និយ័តកម្មលើ​ការ​ប្រើប្រាស់​ដីធ្លី និង​ដាក់​កំហិត​ទៅ​លើការ​រីកធំ​ឡើង​របស់​ទីក្រុង។ ពួកគេ​និយាយ​ថា គោលដៅ​ចុងក្រោយ គឺ​បង្កើត​ជា​ទីក្រុង​ងើប​ចេញ​ពី​វិបត្តិ​ការ​រាតត្បាត​ជំងឺ​ជា​សាកលដែល​មាន​ល្អ​ជាង​មុន​សម្រាប់​សុខភាព ប្រកបដោយ​ចីរភាព​និង​ងាយស្រួល​រស់នៅ​ជាង​មុន៕ ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments