សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិន ៤ នាក់នៅក្នុងស្ថាប័នសន្តិសុខរបស់ទីក្រុងហុងកុង ចំពោះអ្វីដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ជាតួនាទីរបស់ពួកគេនៅក្នុងការបង្ក្រាបលើអ្នកប្រឆាំង។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា មន្ត្រីចិនទាំង ៤ នាក់នោះ មានជាប់ពាក់ព័ន្ធនឹង «ការអនុវត្តច្បាប់សន្តិសុខជាតិថ្មីដែលដាក់ឲ្យប្រើប្រាស់ដោយសាធារណរដ្ឋប្រជាមានិតចិន និងការគំរាមកំហែងសន្តិភាព សន្តិសុខ និងស្វ័យភាពរបស់ទីក្រុងហុងកុង ស្របតាមបទបញ្ជានីតិប្រតិបត្តិលេខ ១៣៩៣៦»។ មន្ត្រីទាំង ៤ ដែលរងការដាក់ទណ្ឌកម្មនោះមានឈ្មោះ Li Jiangzhou, Edwina Lau, Steve Li Kwai-wah និង Deng Zhonghua។ បើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ឈ្មោះ Li Jiangzhou គឺជាអនុប្រធានការិយាល័យមើលការខុសត្រូវលើសន្តិសុខជាតិ ដែលបានបង្កើតឡើងក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន។ ឈ្មោះ Edwina Lau គឺជាប្រធានផ្នែកសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុង។ ឈ្មោះ Li Kwai-wah គឺជាស្នងការជាន់ខ្ពស់។ ឈ្មោះ Deng Zhonghua គឺជាអនុប្រធានការិយាល័យកិច្ចការទីក្រុងហុងកុង និងទីក្រុងម៉ាកាវ៕ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
ស.រ.អា ដាក់ទណ្ឌកម្មមន្ត្រីចិន ៤ នាក់ ទាក់ទិននឹងការបង្ក្រាបនៅក្នុងទីក្រុងហុងកុង
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments