នៅពេលកណ្ដឹងរោទិ៍តាមឧបករណ៍បំពងសំឡេងមួយដាក់ពីលើឡាន van មួយគ្រឿងប្រកាសថាដល់ម៉ោងចូលរៀននៅក្នុងភូមិ Kanwarsika ក្រុមសិស្សចាប់ផ្តើមរៀននៅក្នុងផ្ទះនិងនៅតាមទីធ្លានានា។ បន្ទាប់ពីសូត្រធម៌តាមប្រពៃណី គ្រូម្នាក់បង្រៀនគីមីវិទ្យាដោយប្រើមីក្រូមួយពីផ្លូវម្ខាង។ ការបង្រៀនទាំងនេះធ្វើឱ្យប្រាកដប្រជាថា សិស្សទាំងនេះរៀនទាន់ នៅក្រោយមិនបានទៅសាលារៀនច្រើនខែមកហើយដោយសារការរាតត្បាតជំងឺកូវីដ១៩។ នាង Sania Ahmed សិស្សថ្នាក់ទី៩និយាយថាការបង្រៀនបែបនេះជួយនាងឱ្យរៀនទាន់។ ការរៀននៅផ្ទះក៏នាំឱ្យនាងមានសុវត្ថិភាពពីវីរុសកូរ៉ូណាដែរ។ ស្រុក Nuh ក្នុងផ្នែកខាងជើងនៃប្រទេសឥណ្ឌាបានរកឃើញវិធីបង្រៀនសិស្ស ចាប់ពីការបង្រៀននៅក្នុងទីលានក្នុងភូមិតាមរយៈការផ្ដួចផ្តើមគំនិតមួយដែលមានឈ្មោះថា«សាលារៀនសហគមន៍»រហូតដល់ឡាន van ដែលបំពងសំឡេងមេរៀនទៅក្នុងផ្ទះ។ ពួកអ្នកស្ម័គ្រចិត្តនិងពួកគ្រូបង្រៀនក្នុងមូលដ្ឋានបានបង្រៀនសិស្ស៧ពាន់នាក់នៅក្នុងភូមិជាច្រើន។ ការផ្ដួចផ្តើមគំនិតនេះបានចាប់ផ្តើមនៅក្រោយអាជ្ញាធររកឃើញថាសិស្សភាគច្រើននៅក្នុងស្រុកមានប្រាក់ចំណូលទាបមិនអាចរៀនតាម online ទេ ពីព្រោះពួកគេគ្មាន កុំព្យូទ័រ ឬ smartphones ទេ។ លោក Jamshed Khan គ្រូបឋមសិក្សាម្នាក់ដែលបង្រៀននៅក្នុងភូមិ Righer ពន្យល់ថាការសិក្សាតាមឌីជីថល មិនអាចធ្វើបានទេនៅក្នុងស្រុកនេះ ពីព្រោះគ្រួសារភាគច្រើននៅទីនេះមានគ្នីគ្នាច្រើន ហើយជាធម្មតាមានទូរសព្ទតែមួយ។ នាង Saista ជាសិស្សថ្នាក់ទី៨មកពីគ្រួសារមួយបែបនេះ។ នាងនិយាយថានៅក្នុងគ្រួសារនាងមានបងប្អូនប្រុសនិងបងប្អូនស្រីបីនាក់ តែមានតែបងប្រុសនាងទេមានទូរសព្ទ ដូច្នេះនាងមិនអាចរៀនបានទេ។ ព្រោះហេតុនេះហើយបានជាការបង្រៀនបែបនេះជួយនាងបាន។ នៅក្នុងភូមិ Righer ចំនួនថ្នាក់រៀននៅតាមសហគមន៍បានពង្រីកពី៥ទៅដល់១៥។ ពួកសិស្សវ័យក្មេងរៀនគណិតវិទ្យានិងរៀនសរសេរអក្សរ ចំណែកឯពួកសិស្សមានអាយុច្រើនជាងក្មេងៗទាំងនេះរៀនភាសាអង់គ្លេសនិងគណិតវិទ្យាពីរម៉ោង។ នៅខាងក្រៅអាគារ ពួកគេអង្គុយឃ្លាតពីគ្នាដោយធ្វើតាមការណែនាំទប់ទល់នឹងជំងឺកូវីដ១៩។ ពួកអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានហៅថា«ពួកឯកអគ្គរដ្ឋទូតខាងការសិក្សាអប់រំ»ដែលបង្រៀនពួកសិស្សពីរម៉ោង មានតាំងពីពួកគ្រូបង្រៀនរហូតដល់ពួកនិស្សិតដែលរៀនថ្នាក់ក្រោយបរិញ្ញា ដូចជាលោក Khushi Mohammad ជាដើម។ លោក Mohammad និយាយថាលោកបានចូលរួមក្នុងការផ្តើមគំនិតនេះនៅក្រោយលោកបាត់បង់ការងារនៅឯសាលារៀនឯកជនមួយ។ ការបង្រៀនទាំងនេះជួយលោកនិងពួកកុមារដែលនៅពេលនេះកំពុងរៀនតាមកម្មវិធីរបស់ពួកគេ។ សម្រាប់ពួកសិស្សជាច្រើននាក់ដែលមានមហិច្ឆតា ការបង្រៀនទាំងនេះមានសារៈសំខាន់ណាស់។ Faizan Khan ដែលជាសិស្សថ្នាក់ទី៨និយាយថាពិន្ទុ test របស់គេនឹងកំណត់ថាតើគាត់អាចរៀនវិទ្យាសាស្ត្របានឬទេ។ បើតាម Khan សាលារៀនមានភាពរស់រវើក។ នៅពេលនេះយុវជននេះទៅផ្ទះវិញនៅ ក្រោយរៀនពីរម៉ោង។ កាលពីមុន គាត់ទៅផ្ទះនៅប្រមាណម៉ោងបីរសៀល ហើយបន្ទាប់មកក៏ទៅវិហារ mosque។ គាត់ថាគាត់នឹកដល់ថ្ងៃទាំងនោះ។ នៅពេលសាលារៀននៅតែបិទទ្វារ ការផ្តើមគំនិតសាលារៀនក្នុងសហគមន៍ជួយធ្វើឱ្យប្រាកដប្រជាថាការរាតត្បាតជំងឺកូវីដ១៩ មិនធ្វើឱ្យពួកសិស្សានុសិស្សរាប់ពាន់នាក់បាត់បង់ការសិក្សាមួយឆ្នាំនោះទេ៕ ប្រែសម្រួលដោយលោក ឈឹម សុមេធ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
ការរាតត្បាតជំងឺកូវីដ១៩ បំផុសឲ្យមានវិធីបង្រៀនថ្មីៗនៅក្នុងសង្កាត់ក្រីក្រមួយនៅឥណ្ឌា
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments