រុស្ស៊ី មាន​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​កម្រិត​ខ្ពស់ ខណៈ​ទ្វីបអឺរ៉ុប​បិទ​សកម្មភាព​ក្នុង​ប្រទេស​កាន់តែ​ច្រើន

By , Comment
Share on Facebook Tweet on Twitter
ប្រទេស​រុស្ស៊ី ​បាន​រាយការណ៍​ថា ​មាន​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ចំនួន​២០.៥៨២​ករណី​នៅ​ថ្ងៃសុក្រ​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ។ ​លោក ​Dmitry Peskov អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​វិធានការ​ដែល​មន្ត្រី​សុខាភិបាល​សាធារណៈ​ នឹង​ធ្វើ​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នេះទេ។ ដោយសារ​ប្រទេស​រុស្ស៊ី​ មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ជាង​១,៧​លានករណី​ រុស្ស៊ី​ជា​ប្រទេស​មាន​ការ​ឆ្លង​ខ្លាំង​ទី​៤ ដោយមាន​តែសហ​រដ្ឋអាមេរិក​ ​ឥណ្ឌា ​និង​ប្រេស៊ីល​ប៉ុណ្ណោះដែល​មាន​ករណី​ឆ្លង​មេរោគ​នេះ​ច្រើនជាង។ ចំណែក​ប្រទេស​ឥណ្ឌា​វិញ បាន​រាយការណ៍​ថា ​មាន​ករណី​ជំងឺ​កូវីដ​១៩​ថ្មី ​ជាង​៤៧.០០០​ករណី​នៅ​ថ្ងៃ​សុក្រ។ ដោយ​ឡែក​នៅទ្វីប​អឺរ៉ុប អ្នកដំណើរ​ពី​ប្រទេស​ដាណឺម៉ាក​ទៅ​ចក្រភព​អង់គ្លេស ​ឥឡូវ​នេះ ត្រូវ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ។ ​កាល​ពី​ថ្ងៃ​សុក្រ​ ប្រទេស​ដាណឺម៉ាក​ត្រូវ​បាន​ដក​ចេញ​ពី​របៀង​ធ្វើ​ដំណើរពិសេស​របស់​អង់គ្លេស ​បន្ទាប់​ពី​នៅ​ប្រទេស​ក្នុង​តំបន់ Scandanavia​នេះ​ មាន​ការ​ឆ្លង​វីរុសកូរ៉ូណា​នៅ​កសិដ្ឋាន​សត្វ​សំពោច​ប្រភេទ​ ​mink ។​ ប្រទេស​ដាណឺម៉ាក ​បានប្រកាស​ថា ​ខ្លួន​កំពុង​សម្លាប់​សត្វ minks ​ជាង​១៥​លាន​ក្បាល​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ ក្នុង់ចំណោម​សត្វ​នេះ។ វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​កូវីដ១៩​នេះ ​បាន​រាលដាល​ពាសពេញ​ទ្វីប​អឺរ៉ុប​ម្តង​ទៀត ដោយ​ប្រទេស​អង់គ្លេស​ បាន​ចាប់​ផ្តើម​បិទ​សកម្មភាព​ក្នុង​ប្រទេស​រយៈ​ពេល​៤​សប្តាហ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ប្រទេស​ក្រិក​ ​នឹង​ចាប់ផ្តើម​បិទ​រយៈ​ពេល​៣​សប្តាហ៍​ដោយចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍។ ប្រទេស​អ៊ីតាលីវិញ​ ក៏កំពុង​ចាប់​ផ្តើមវិធានការរឹតត្បិត​ថ្មី​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩នៅ​ទូទាំង​ប្រទេស។ ​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ ការ​បិទ​មិន​តឹង​រ៉ឹង​ ឬ​ soft lockdown​ នោះ​ រដ្ឋាភិបាល​អ៊ីតាលី​ បាន​ធ្វើ​ការបែង​ចែក​ប្រទេសតាម​ពណ៌ ​ដោយ​យោង​តាមកម្រិត​ហានិភ័យ​ និងការដាក់​កំហិតតំបន់​និមួយៗ​ខុសគ្នា​តាម​ពណ៌​នោះ។ ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ Johns Hopkins​ បាន​ឱ្យដឹង​ថា ​គិត​ត្រឹម​ថ្ងៃសុក្រ​នេះ​ ​នៅ​ជុំវិញ​ពិភពលោក ជំងឺកូវីដ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៤៨,៨​លាន​នាក់ ​និង​បាន​សម្លាប់​មនុស្ស​ជាង​១,២​លាននាក់៕

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments