គណបក្សគ្រប់គ្រងអំណាចរបស់អ្នកស្រី អោង សានស៊ូជី មេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ខ្លួននឹងស្វះស្វែងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា ខ្លួនបានឈ្នះអសនៈរដ្ឋសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អោង សានស៊ូជី បានទទួលអសនៈចំនួន៣៦៨នៃអសនៈទាំងអស់ចំនួន៤៣៤ ដែលត្រូវបានប្រកាស ដោយលទ្ធផលមកពីមណ្ឌលបោះឆ្នោត៤២ទៀត នៅមិនទាន់ប្រកាសនៅឡើយ។ អ្នកនាំពាក្យគណបក្ស NLD របស់អ្នកស្រី អោង សានស៊ូជី បាននិយាយថា «ជ័យជម្នះភ្លូកទឹកភ្លូកដីនេះ» បានបង្ហាញថា ប្រជាពលរដ្ឋនៅមានជំនឿក្នុងការដឹកនាំរបស់លអ្នកស្រី អោង សានស៊ូជី៕ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
គណបក្សរបស់អ្នកស្រី អោង សានស៊ូជី សន្យាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិក្រោយការឈ្នះឆ្នោត
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments