មនុស្សជាង២០០នាក់ទៀត ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ក្រោយពីពួកគេដឹងថា ខ្លួនបានប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ឬក៏យ៉ាងហោចណាស់ បានចូលរួមកម្មវិធីដែលមន្រ្តីការបរទេសនោះ មានវត្តមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃសុក្រនេះ។ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស២១២នាក់ទៀត រួមមានជនជាតិហុងគ្រីម្នាក់ ត្រូវបានធ្វើតេស្ត ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។ សរុបអ្នកធ្វើតេស្តរកជំងឺកូវីដ ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី មានចំនួន៨៤០នាក់។ ក្រសួងសុខាភិបាលឲ្យដឹងថា នេះជាការធ្វើតេស្តលើកទីមួយ ដោយអំពាវនាវឲ្យពួកគេដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយតម្រូវឲ្យមកធ្វើតេស្តបីដងទៀត ដែលការយកវត្ថុសំណាក ធ្វើឡើងនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។ គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ហើយត្រូវបានរាយការណ៍ថា មានជំងឺកូវីដ១៩ ពេលលោកបានទៅដល់ប្រទេសថៃ។ មិនមានរបាយការណ៍លម្អិតនោះទេថា រដ្ឋមន្រ្តីការបរទេសនោះ បានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណា និងនៅទីណា។ តែអ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី បាននិយាយថា រដ្ឋមន្រ្តីការបរទេសរូបនេះ ត្រូវបានធ្វើតេស្ដឃើញអវិជ្ជមានកូវីដ១៩ មុនពេលលោកឡើងយន្តហោះ ធ្វើដំណើរមកទ្វីបអាស៊ី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ខ្លួនលោកផ្ទាល់ ភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី អ្នកបើកបរ ក្រុមអង្គរក្ស សរុប១៨នាក់ ក៏បានធ្វើតេស្ដរកវីរុសកូរ៉ូណាដែរ ហើយទទួលបានលទ្ធផលអវិជ្ជមាន៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
មនុស្សជាង២០០នាក់ទៀត ធ្វើតេស្តកូវីដ លទ្ធផលអវិជ្ជមាន ក្រោយប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីហុងគ្រី
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments