មនុស្ស ២ នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ ហើយ ២៦ នាក់ទៀត បានបាត់ខ្លួន នៅពេលដែលខ្យល់ព្យុះទីហ្វុង Molave បានបោកបក់ចំតំបន់ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ ដោយបានគាស់រំលើងដើមឈើ និងបំប៉ើងដំបូលផ្ទះ ដែលជាការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត ដែលគេមិនធ្លាប់បានឃើញក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរវៀតណាម បានជម្លៀសមនុស្សប្រហែល ៣៧៥.០០០ នាក់ទៅកាន់កន្លែងសុវត្ថិភាព លុបចោលជើងហោះហើររាប់រយ និងបិទសាលារៀននិងឆ្នេរសមុទ្រ មុនពេលខ្យល់ព្យុះនេះមកដល់។ ខ្យល់ព្យុះនេះ បានបង្កឲ្យមានព្យុះភ្លៀងនៅភាគខាងត្បូងទីក្រុងដាណាង ដែលមានល្បឿនខ្យល់រហូតដល់ ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ បណ្តាញព័ត៌មានរដ្ឋក្នុងប្រទេសវៀតណាមបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២ នាក់ បានស្លាប់នៅក្នុងក្រុង Quang Ngai នៅពេលដែលព្យាយាមការពារផ្ទះសម្បែងរបស់ពួកគេពីខ្យល់ព្យុះនេះ។ អ្នកស្រី Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាម បាននិយាយថា «ពលរដ្ឋវៀតណាមមិនងាយទ្រុឌទ្រោមទេ ប៉ុន្តែនេះជាព្យុះមួយក្នុងចំណោមព្យុះដ៏បំផ្លិចបំផ្លាញខ្លាំងបំផុត ដែលគេមិនធ្លាប់បានឃើញនៅតាមតំបន់ជាច្រើន»។ អ្នកស្រីបានបន្ថែមថា៖ «ព្យុះនិងទឹកជំនន់ឥតឈប់ឈរ កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស បំផ្លាញជីវភាពរស់នៅបន្ថែមទៀត និងធ្វើឲ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពឯកោ។ អាជ្ញាធរ ក៏បានស្វែងរកអ្នកនេសាទដែលបានបាត់ខ្លួនដោយសារខ្យល់ព្យុះនេះទាំង ២៦ នាក់ផងដែរ។ ខ្យល់ព្យុះនេះ គឺជាខ្យល់ព្យុះទី ៤ នៅក្នុងខែនេះដែលបោកបក់ចំប្រទេសវៀតណាម ដែលបានធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
មនុស្ស ២ នាក់ស្លាប់ ២៦ នាក់បាត់ខ្លួន នៅពេលព្យុះទីហ្វុង Molave បោកបក់ចំប្រទេសវៀតណាម
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments