ក្រុមហ៊ុន TikTok​ នៅ​អាមេរិក​ ត្រូវ​គេ​រាយការណ៍​ថា​អាច​​មាន​ម្ចាស់​ថ្មី​គឺ​​ក្រុមហ៊ុន Oracle

By , Comment
Share on Facebook Tweet on Twitter
ក្រុម​ហ៊ុន​ចិន​ ​ដែល​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​វីដេអូ​បណ្តាញ​សង្គម TikTok របស់​ចិន​ បាន​បដិសេធ​ការ​ដេញ​ថ្លៃ​ទិញ​យក​កម្មវិធី​នេះ​របស់​ក្រុម​ហ៊ុន​ Microsoft ​ហើយ​ហាក់​ដូច​ជា​ទំនងចង់​លក់ក្រុមហ៊ុន TikTok​ នេះ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន Oracle វិញ។ រដ្ឋបាលរបស់​លោក​ត្រាំ បាន​ដាក់​កំហិតត្រឹម​ថ្ងៃ​២០​កញ្ញា​ ជា​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ក្រុម​ហ៊ុន​ ByteDance ​របស់​ចិន​ ត្រូវរកឲ្យ​បាន​ម្ចាស់គ្រប់​គ្រង​ផ្សេង​ ឬ​បើ​មិន​អញ្ជឹង​ទេ​ ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ទឹក​ដីសហរដ្ឋ​អាមេរិក។​ កាល​ពី​ថ្ងៃ​អាទិត្យ​ ការ​សែត the New York Times ផ្សាយ​ថា​ ​ក្រុមហ៊ុន​ចិន ByteDance បាន​បដិសេធ​ការ​ដេញ​ថ្លៃ​របស់​ក្រុម​ Microsoft របស់​អាមេរិក​ ហើយ​ថាក្រុមហ៊ុន​ Oracle នឹង​អាច​ក្លាយជា​«ដៃគូ​បច្ចេកវិទ្យា»របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​លម្អិតពី​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​ហ៊ុន ByteDance និង ​Oracle​ នោះ​នៅឡើយ​ទេ។​ ​ក្រុមហ៊ុន Microsoft​ បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ គម្រោង​ទិញ​យក​របស់​ខ្លួន អាច​ជា​ការ​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម TikTok ​ទន្ទឹម​នឹង​ការ​ការផល​ប្រយោជន៍​សន្តិសុខ​ជាតិ​របស់​អាមេរិក​នោះ។​ ដើម្បី​ធ្វើ​ដូច​នេះ​បាន​ Microsoftត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏សំខាន់​ ដើម្បី​ធានា​ថា​ សេវាកម្មដែល​ផ្តល់​ដោ​យ​ក្រុមហ៊ុន មានស្តង់ដារ​ខ្ពស់​សម្រាប់​បញ្ហា​សនិ្តសុខ​ ភាព​ជា​ឯកជន​ សុវត្ថិភាព​អនឡាញ​ និង​ការ​ប្រឆាំង​ពត៌មាន​ក្លែង​ក្លាយ​ជា​ដើម។ ក្រុមហ៊ុនOracle ជា​ក្រុមហ៊ុន​នៅ​តំបន់បច្ចេកវិទ្យា Silicon Valley ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​អ្នក​ដឹក​នាំ​របស់​ក្រុមហ៊ុន​នេះ​ បាន​ធ្វើ​ការរៃអង្គាសប្រាក់​សម្រាប់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។ កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោក Steven Mnuchin ថ្លែង​ថា រដ្ឋបាល​លោក​ត្រាំ​នឹង​ពិនិត្យ​មើល​សំណើ​ទិញ​របស់​ក្រុមហ៊ុន Oracle ដើម្បី​ប្រែក្លាយ​ក្រុមហ៊ុន TikTok ឲ្យ​ទៅ​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក៕

From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments